បណ្តាញសង្គម

Case របស់ iPad Mini 5 បានលេច​រូបរាង​ឡើង ជាមួយ​ចំនុច​មួយ​ចំនួន​ដែល​អុ្នក​គួរ​កត់​ចំណាំ​ទុក

ជិតដាច់ឆ្នាំ 2018 នេះ យើងបានឃើញថា មានបណ្តាព័ត៌មានលេចធ្លាយមួយចំនួន បង្ហាញទាក់ទងជាមួយ

នឹងផលិតផលជំនាន់ថ្មី ដែលត្រៀមនឹងមានវត្តមាន នៅក្នុងឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ តួយ៉ាង កាលពី ពេលថ្មីៗនេះ គឺមានប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយអោយដឹងថា Apple នឹងនាំយកថេប្លេត iPad Mini ជំនាន់ទី 5 ត្រឡប់ចូលមកាន់ទីផ្សារម្ដងទៀត បន្ទាប់ពីបាត់មុខមាត់ អស់រយៈពេលជាយូរ មកហើយនោះ។

ចំពោះ iPad Mini 5 ដែលប្រភពបានលើកឡើងនោះ គឺថាវានឹងមានរូបរាងរចនាបថថ្មីប្លែក ដូចទៅនឹង iPad Pro អញ្ចឹងដែរ ជាមួយនឹងអេក្រង់លាតសន្ធឹង និងមានគែមខ្លី ថែមទៀតផង។នៅមិនទាន់ចប់នោះទេ ព្រោះ នៅក្នុងពេលនេះ យើងក៏បានទទួលដំណឹងថ្មីមួយទៀត ពាក់ព័ន្ធនឹង iPad Mini ជំនាន់ទី 5 ដដែល ត្រូវបាន គេប្រទះឃើញស្រោមការពារ (ឬយើងហៅភាសាខ្លីថា Case) និងមានចំនុចមួយចំនួន ដែលគួរកត់ សម្គា ល់។ យោងតាមរូបភាពទាំងប៉ុន្មានសន្លឹកនេះ គឺបានថតបង្ហាញលើចំនុចសំខាន់ៗ នៃផ្នែកខាងក្រៅរបស់ iPad Mini 5 ដែលយើងនឹងបង្ហាញត្រួសៗ ដូចខាងក្រោម៖

•ត្រង់ Case ផ្នែកខាងក្រោយ បងា្ហញថា iPad Mini 5 គឺមានកាមេរ៉ាមួយគ្រាប់ដដែល ប៉ុន្តែលើកនេះ អាច នឹង មានភ្ជាប់ Flash មួយ ដូចស៊េរី iPad Pro ដែរ

•ត្រង់ Case ផ្នែកខាងក្រោម បង្ហាញថា iPad Mini 5 គឺមាន Speaker ចំនួន 2 គ្រាប់ និងមានរន្ធដោ ត សាកថ្ម

•ត្រង់ Case ផ្នែកខាងលើ បង្ហាញថា iPad Mini 5 នៅរក្សារន្ធដោតកាសដដែល, មានបន្ថែមរន្ធ Speaker ចំនួន 2 គ្រាប់ ដូច iPad Pro, កន្លែងប្រហោងតូច 2 នោះ អាចជាកន្លែង សម្រាប់ភ្ជាប់ជាមួយ Keyboard បាន និងចុងក្រោយជា ប៉ូតុង Power។

ដូច្នេះ បើយើងសរុបជារួមទៅលើស្រោមការពារ ដែលគេសន្មត់ថា វាជារបស់ នឹង iPad Mini ជំនាន់ទី 5 នោះ គឺថាលក្ខណៈផ្នែកខាងក្រៅ ដូចគ្នាច្រើន ជាមួយថេប្លេត iPad Pro ដោយយោងទៅតាមរូបភាព ដែល បានឃើញស្រាប់។ ចុះប្រិយមិត្តយល់យ៉ាងម៉េចដែរ លើចំនុចទាំងប៉ុន្មាន ដែលយើងបានបង្ហាញនេះ? ពេញ ចិត្ត ទេ បើវាកើតឡើងមែន? អាចផ្តល់ជា Comment បាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14921