Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MSI មួយស៊េរីនេះ ជាដៃគូ​ពិសេស សម្រាប់​អ្នក​ដែល​មាន​តួនាទីជា Content Creator

  • បោះពុម្ព

ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ សហគមន៍បណ្តាញ YouTube នៅក្នុងស្រុកយើង ហាក់មានសន្ទុះ

នៃការគាំទ្រខ្លាំងឡើងទៅៗ ដែលបានដាស់ គំនិតប្អូនៗ បងៗមួយចំនួនធំ អោយងាក មកធ្វើជា YouTuber និងខ្លះទៀត មកធ្វើជា Freelance  សម្រាប់រៀបចំផលិតជា Project អ្វីមួយ ទៅអោយ   Client។ ទាំងនេះ ហើយ ដែលគេហៅថាជា Content Creator គឺជាអ្នកដែលបង្កើតនូវ អ្វីដែលថ្មី សម្រាប់បង្ហាញទៅដល់ អ្នក ទស្សនា ក្នុងគោលបំណង ផ្សេងៗពីគ្នា។ហើយតាមពិតទៅ បើមើលទៅលើ ប្រទេសគេ មិនថាតែប៉ែកខាង អ៊ឺរ៉ុបទេ សូម្បីតែអ្នកជិតខាងយើង ក៏គេដើរមុនយើងដែរ អញ្ចឹងតួនាទីថ្មីសម្រាប់ប្រទេសយើងមួយនេះ គឺគេ បានកំពុងធ្វើ អស់រាប់ឆ្នាំមកហើយ និងទទួលបាន ការទទួលស្គាល់ ច្រើនមកហើយដែរ។

ដោយឡែក សម្រាប់អត្ថបទនៅក្នុងថ្ងៃនេះ អ្វីដែលខ្ញុំចង់ចែករំលែកដល់ អ្នកទាំងអស់គ្នា ដែលមានបំណង នឹងប្រែក្លាយខ្លួនជា Content Creator មួយរូបនោះ គឺការ Recommend នូវមួយម៉ូឌែល។ អ្នកទាំងអស់គ្នា ដឹងខ្លួនឯងហើយថា Skill Talent Time គឺសុទ្ធតែសំខាន់ទាំងអស់ និងមិនអាចខ្វះបានឡើយ តែបើសិនជា អ្នកគ្មានកុំព្យូទ័រតាមខ្លួន សម្រាប់ធ្វើការជាមួយទេនោះ ក៏វាមិនងាយពន្លឿន ការងាររបស់អ្នកទាំងអស់គ្នា អោយមានសន្ទុះដែរ។ ដូចនេះ សម្រាប់ថ្ងៃនេះ ខ្ញុំចង់ណែនាំនូវ Laptop មួយស៊េរីរបស់ MSI ដែលសាកសម និងមានតម្លៃសមរម្យ សម្រាប់ Content Creator។

ជាមួយនឹងម៉ូឌែលមួយនេះដែរ មានអេក្រង់ទំហំ 15.6 អ៊ីញ មានសមត្ថភាពបង្ហាញ រូបភាពក្នុងកម្រិត FHD អមមកជាមួយនឹងល្បឿន Refresh Rate លោតដល់ទៅ 144Hz និងមាន Respond Time 7ms ធ្វើឲ្យការ ដំ ណើរ ការ កម្មវីធីទាំងមូល នៅលើម៉ាស៊ីននេះរលូន ដែលបង្ហាញនៅលើបន្ទះ IPS មានកម្រិត sRGB 100% ដែលផ្តល់នូវ សាច់រូបភាពច្បាស់។ដោយឡែក ចំពោះផ្នែកម៉ាស៊ីនវិញ វាត្រូវបានបែងចែកជា ៥ ម៉ូឌែល សម្រាប់អោយអ្នកទាំងអស់គ្នា ជ្រើសរើស ដែលមានរាយដូចក្នុងរូបខាងក្រោមនេះ៖

បញ្ជាក់៖ មិនមែនមានតែ MSI មួយទេ ដែលត្រូវតែត្រូវប៉ាន់ ជាមួយនឹង Content Creator នោះ វាក៏នៅមាន ម៉ូឌែលជាច្រើនទៀត ដែលសាកសម ក៏ប៉ុន្តែគ្រាន់តែថា សម្រាប់ P65 នេះ MSI បង្កើតឡើងជាពិសេស ស ម្រាប់មុខងារនេះតែម្តង មិនថា ការប្រើប្រាស់ ដែលផ្តោតទៅលើ ការសរសេរឯកសារ (Script), ការកាត់ ត រូបភាព និងវីដេអូ នោះទេ គឺវាដំណើរការ មិនអោយការងាររបស់អ្នក ខកខាននោះឡើយ ហើយមិនតែ ប៉ុណ្ណោះ ជាមួយនឹង Spec នេះ អ្នកក៏នឹងអាច កំសាន្តអារម្មណ៍ ជាមួយនឹង Game មួយចំនួន បានផងដែរ បន្ទាប់ពីការងារ ជាអ្នកច្នៃប្រឌិត និងបង្កើតវីដេអូមួយនេះ។

សរុបមកវិញ ចំពោះ MSI P65 នេះ ក៏មានដាក់លក់ ជាផ្លូវការដែរហើយ នៅក្នុងស្រុកយើង ដែលអ្នក ទាំង អស់គ្នា អាចស្វែងរកបាន នៅតាមបណ្តាហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយ និងជាដៃគូរ សហការ របស់ក្រុមហ៊ុន MSI ដោយសម្រាប់តម្លៃរបស់វា នៅលើទីផ្សារពេលនេះ គឺខ្ទង់ប្រមាណជា 1500$ (អាចនឹងប្រែប្រួល)។

ដកស្រង់ចេញពីhttp://cambo-report.com/article/14969