បណ្តាញសង្គម

Google Duo នឹងអាច Call ជាលក្ខណៈ​វីដេអូ​បាន ៧ នាក់​ក្នុង​ពេល​តែ​មួយ​ឆាប់ៗ​ខាង​មុខ​នេះ

ដល់ឆ្នាំ ២០១៩ នេះ ការ Call តាមរយៈសម្លេងគឺទូទៅទៅហើយ ហើយការ Call ជាលក្ខណៈវីដេអូ គឺកាន់

តែសំបូរបែបឡើងៗ ដោយមានបន្ថែមជាមួយ Filter Effects ផ្លាស់ប្ដូរមុខមាត់ រហូតអាចធ្វើការ Call វីដេអូ លក្ខណៈជាក្រុមបានទៀតផង។ ជាក់ស្ដែង FaceTime របស់ក្រុមហ៊ុន Apple នៅពេលបច្ចុប្បន្នអាច Video Call បានដល់ទៅ ៣២នាក់ ក្នុងពេលតែមួយ ចំនែកក្រុមហ៊ុន Duo របស់ Google នឹងចេញកំណែ Update ថ្មីៗឆាប់ៗខាងមុខនេះ ជាមួយនឹង Video Call បានចំនួន ៧ នាក់ក្នុងពេលតែមួយ ជាតួលេខខុសគ្នាច្រើន តែបើអ្នកគិតឲ្យស៊ីជម្រៅបន្តិចគឺថា ៣២នាក់ នៅលើ FaceTime គឺច្រើន ហើយក៏ពិបាកនឹងសន្ទនាគ្នាផងដែរ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រុមការងាររបស់ Google បានកំពុងធ្វើ ការ ទៅ លើការ បន្ថែមមុខងារបន្ថែមនៅលើកម្មវិធី Google Duo ដោយបើកសិទ្ធិឲ្យអ្នកប្រើប្រាស់អាចធ្វើការ Video Call បានចំនួន ៧នាក់ យ៉ាងច្រើនក្នុងពេលតែមួយ។ ប្រភពដដែលបានបន្តទៀតថា ៧នាក់ ដែល ចង់ ធ្វើការ Video Call ជាមួយគ្នានោះ ត្រូវតែស្ថិតនៅក្នុង Group តែមួយសិនទើបអាចចាប់ផ្ដើម Call បាន ហើយលើសពីនេះទៅទៀត Google ក៏នឹងបន្ថែមមុខងារ Low-Light Mode សម្រាប់ជួយជម្រុញ បន្ថែមទៅ លើគុណភាពវីដេអូឲ្យមានពន្លឺច្រើនជាងរាល់ដង ដែលវាអំណោយផលទៅដល់អ្នក ដែលស្ថិត នៅ ទីតាំង មានពន្លឺតិច ដែលមុខងារនេះអាចបិទបើកតាមការកំណត់ ឬបើកឲ្យវាដំណើរការដោយស្វ័យប្រវត្តិ ក៏ បាន ទៅតាមកាលៈទេសៈជាក់ស្ដែង។

Google Duo នឹងត្រៀមបញ្ចេញកំណែ Update ថ្មីៗក្នុងពេលឆាប់ៗខាងមុខនេះនៅដើមឆ្នាំ២០១៩ ដូច្នេះ សម្រាប់ ប្រិយមិត្ត ដែលនិយមប្រើប្រាស់កម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ ប្រើប្រាស់កាន់ តែប្រសើរ ឡើងថែមមួយកម្រិតទៀត បើអ្នកចូលចិត្តធ្វើការ Call ជាលក្ខណៈវីដេអូ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14967