Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mint Browser គឺជា​កម្មវិធី​ថ្មីរបស់​ក្រុមហ៊ុន Xiaomi!

  • បោះពុម្ព

អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ មានជម្រើសជាច្រើន សម្រាប់ការជ្រើសរើស កម្មវិធី Browser ដែលខ្លូន

ពេញចិត្ត គឺដូចជា Chrome, Firefox, UC Browser។ល។ ដោយនាពេលឥឡូវនេះ អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិ បត្តិការ Android ទទួលបានជម្រើសមួយថ្មីទៀតហើយ នោះគឺ Mint Browser ដែលជាកម្មវិធី Browser បង្កើតឡើងដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្ដង ហើយកម្មវីធីនេះ ប្រើប្រាស់ទំហំផ្ទុកតិចតួចប៉ុណ្ណោះ នៅ លើ ស្មាតហ្វូន Android របស់អ្នក។

ក្រុមហ៊ុន Xiaomi បានលក់ស្មាតហ្វូនរបស់ខ្លួន បានច្រើនមែនទែននៅក្នុងឆ្នាំ 2018 នេះ (ទទួលបានលេខ 4 ក្នុងត្រីមាសទី 3 ឆ្នាំ 2018 ដែលដាក់លក់ឧបករណ៍បានសរុប 34 លានគ្រឿង) ហើយភាគច្រើន គឺជាស្មាត ហ្វូន តម្លៃមធ្យម។ នេះគឺជាហេតុផលមួយ ដែលកម្មវិធី Mint Browser បានបង្ហើតឡើង ដោយវាប្រើប្រាស់ អង្គចងចាំ RAM តិចបំផុត មិនតែប៉ុណ្ណោះ វាក៏មានទំហំតែ 11 MB ថែមទៀតផង។ ដោយគោលដៅចម្បង ចង់ឲ្យទទួលបានកម្មវិធី Browser ដែលមានទំហំតូច ហើយប្រើប្រាស់អ៊ីនធឺណិតតិច, និងទទួលបាន មុខ ងារ ដូច Browser ធំផ្សេងៗដទៃទៀតផងដែរ ដូចជាមុខងារ បើក Tab, Incognito mode, ការស្វែងរក ដោយប្រើសម្លេង និងមុខងារអាន (Reading mode)។ល។

***ដើម្បីទៅកាន់កន្លែងទាញយក Mint Browser សូមចុចទីនេះ

សរុបមក នាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបនឹងដាក់កម្មវិធី Browser ថ្មីមួយ ដែលមានទំហំតូច និង ល្បឿនលឿនថែមទៀតផង នៅលើ Google Play Store ដែលអ្នកអាច ទាញយកមកប្រើប្រាស់ បានដោយ ឥតគិតថ្លៃ។ នាពេលខាងមុខ កម្មវិធីនេះ អាចនឹងមានទំហំកាន់តែធំឡើងៗ បើសិនជា មានការអាប់ដេត មុខ ងារ ក៏ប៉ុន្ដែឥឡូវនេះ វាមានទំហំប្រហែល 11 MB ប៉ុណ្ណោះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14902