បណ្តាញសង្គម

OnePlus 5/5T និង 6 ទទួល​បាន​កំណែ Update ជាមួយ​មុខងារ​ប្រសើរ​ជាងមុន

ក្រុមហ៊ុន OnePlus ទើបតែបញ្ចេញកំណែ Update ថ្មីៗសម្រាប់ស្មាតហ្វូនទាំង 3 ម៉ូឌែលរបស់ខ្លួន

ដោយរួមមានដូចជា OnePlus 5, OnePlus 5T និង OnePlus 6 ជាមួយនឹងមុខងារបន្ថែមថ្មីៗ និងពិសេស បំ ផុតធ្វើឲ្យស្មាតហ្វូនទាំង 3 ដំណើរការបានកាន់តែរលូនល្អ ដោយកាត់បន្ថយបញ្ហាផ្សេងៗជាច្រើន។ ជាក់ ស្ដែង កាលពីចុងឆ្នាំ 2018 កន្លងទៅ OnePlus 5/5T ត្រូវបានបើកឲ្យផ្ដាច់ខ្លួនពី Android Oreo ទៅកាន់ Android Pie ជាផ្លូវការទៀតផង ដោយប្រិយមិត្តនៅស្រុកខ្មែរមួយចំនួនប្រហែលជាទទួលបានកំណែអាប់ ដេត ថ្មីនេះរួចផងក៏ថាបាន។

មកដល់ដើមឆ្នាំ២០១៩ នេះ ក្រុមការងារបច្ចេកទេសផ្នែក Software នៃប្រព័ន្ធប្រតិបត្តិការ Oxygen OS របស់ OnePlus ទើបតែបញ្ចេញនូវកំណែ Update តូចមួយទៀតសម្រាប់ស្មាតហ្វូនទាំងបីម៉ូឌែលខាងលើ ដោយ OnePlus 6ឡើងទៅកាន់ Oxygen OS ជំនាន់ 9.0.3 បានជាផ្លូវការ ដោយបានបន្ថែមមុខងារ Equalizer (កំណត់នូវកម្រិតសម្លេង) តាមរយៈកាស Bluetooth បានហើយ ដោយកាលពីពេលកន្លងទៅ ការកំណត់ Equalizer នេះគឺប្រើបានតែជាមួយនឹងម៉ាស៊ីន ដែលប្រើប្រាស់កាសមានឌុយដោតតែប៉ុណ្ណោះ។ ជាងនេះទៅទៀត OnePlus 6 ក៏បានទទួលនូវការផ្លាស់ប្ដូរថ្មីបន្ថែមរួមមានដូចជា៖

System (ប្រព័ន្ធដំណើរការ)

•    បង្កើនស្ថេរភាពនៃប្រព័ន្ធតភ្ជាប់ឥតខ្សែ Wi-Fi និង Bluetooth ឲ្យដំណើរការប្រសើរជាងមុន

•    អាប់ដេតប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ខែធ្នូ

•    ជួសជុលបញ្ហាបន្ទាប់បន្សំផ្សេងៗទៀត ធ្វើឲ្យម៉ាស៊ីនដើរបានស្រួល

Camera (កាមេរ៉ា)

•    បង្កើនសមត្ថភាពល្បឿន ឲ្យរត់បានស្រួលជាងមុន នៅពេលប្រើប្រាស់មុខងារ Nightscape

•    បង្កើនសមត្ថភាពល្បឿន ឲ្យរត់បានស្រួលជាងមុន នៅពេលប្រើ ប្រាស់ មុខងារ ថតវីដេអូស កម្មភាព យឺតៗ (Slow-Motion)

•    ពង្រឹងទៅលើកិច្ចដំណើរការផលិតរូបភាពបន្ទាប់ពីថតរួច

ចំនែក OnePlus 5 និង OnePlus 5T ក៏បានទទួលកំណែអាប់ដេតឡើងទៅកាន់ Oxygen OS 9.0.1 ផងដែរ ដោយភាគច្រើន គឺបានពង្រឹងបន្ថែម ក៏ដូចជាជួសជុលមុខងារមានបញ្ហាចោលដូចបានបញ្ជាក់ខាងលើ ដែលបានធ្វើឡើងនៅលើម៉ាស៊ីន OnePlus 6 តែក៏មានចំនុចមួយចំនួនតូចត្រូវបានកែប្រែបន្ថែមដូចជា៖

•    ពង្រឹង និងធ្វើឲ្យប្រសើរឡើងនៃពណ៌ sRGB របស់អេក្រង់ ឲ្យបញ្ចេញពណ៌បានល្អ

•    ពង្រឹង និងធ្វើឲ្យប្រសើរឡើងជាមួយមុខងារ Reading Mode

•    ជួសជុលបញ្ហា 4G VoLTE

•    ជួសជុលបញ្ហា Reboot នៅពេលបើកប្រើមុខងារ Screen Casting

•    និងរួមបញ្ចូលការជួសជុល Bugs ផ្សេងៗទៀតជាច្រើន

ស្មាតហ្វូនទាំង 3 នេះ គឺចាប់ផ្ដើមទទួលបានកំណែ Update ថ្មីមួយនេះហើយ ដោយវាធ្វើឡើងតាមរយៈ OTA អាចស្វែងរកនៅក្នុង Settings ដោយផ្ទាល់បាន ហើយបើប្រិយមិត្ត ដែលកំពុងប្រើប្រាស់ OnePlus 5 និង 5T នៅមិនទាន់បានឡើងទៅកាន់ Android Pie នៅឡើយទេនោះ អ្នកក៏មិនទាន់មានសិទ្ធិទទួល បាន កំណែ Update តូចមួយនេះដែរ ដោយអ្នកត្រូវឡើងទៅ Pie សិនទើបទទួលបានវាតាមក្រោយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14976