បណ្តាញសង្គម

Sony Xperia XZ4 បង្ហាញ​ខ្លួន​ជាមួយ Snapdragon 855 និង​ទទួល​បាន​ពិ​ន្ទុ 395K នៅ​ក្នុង AnTuTu ទៀត!

នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញ ស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Sony ដែលមានលេខម៉ូឌែល I8134 ហើយថែមទាំង ទទួលបានពិន្ទុដល់ទៅ 395K នៅក្នុង AnTuTu ដោយគេសង្ឃឹមថាគឺជា

ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Sony ពីព្រោះស្មាតហ្វូនមួយនេះ បំពាក់ដោយបន្ទះឈីប Snapdragon 855 ផងដែរ។ សម្រាប់ពេលនេះ ត្រូវបានគេរំពឹងទុកខ្លាំងថាជា Xperia XZ4 ដែលនឹងបង្ហាញមុខ ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ពិន្ទុ 395K នៅក្នុង AnTuTu គឺជាពិន្ទុមួយ ខ្ពស់ជាងស្មាតហ្វូនធម្មតាៗ ដែលបានប្រទះឃើញធ្វើតេស្ដ ដោយប្រើប្រាស់បន្ទះឈីប Snapdragon 855 ដូចគ្នា លើសពីនេះ ពិន្ទុមួយនេះក៏ខ្ពស់ជាងពិន្ទុ មាននៅក្នុង ស្មាតហ្វូន កំពុងប្រើប្រាស់បន្ទះឈីប Huawei Kirin 980 (ពិន្ទុ~270k) និងបន្ទះឈីប Apple A12 Bionic (ពិន្ទុ~350k) ផងដែរ។ បើយោងទៅតាម ការលេចធ្លាយពីមុនមក Sony Xperia XZ4 នឹងមានផ្ទៃអេក្រង់ ប្រភេទ 21:9 នោះមានន័យថា អេក្រង់នេះមានរូបរាងខ្ពស់ជាង អេក្រង់ប្រភេទ 18:9 ឬ 19:9 ឥឡូវនេះទៅទៀត។ លើសពីនេះក្រុមហ៊ុន Sony នៅតែរក្សាទុក រន្ធកាស នៅលើស្មាតហ្វូនមួយនេះ ហើយក៏ប្រហែល ជាអាច បំពាក់ សេនស័រកាមេរ៉ាដល់ទៅ 3 នៅផ្នែកខាងក្រោយ និងបន្ថែមបច្ចេកវិទ្យាសាកថ្មលឿន ដល់ទៅ 46.5W ផងដែរ។

សរុបមក Sony Xperia XZ4 នឹងបង្ហាញមុខជាផ្លូវការ នៅពេលខាងមុខនេះ ប៉ុន្ដែមិនទាន់មាននរណាដឹងថា ពេលណាឲ្យប្រាកដឡើយ សម្រាប់ឥឡូវនេះ ដោយអ្វីដែលយើងដឹងនោះគឺថា ស្មាតហ្វូននេះ នឹងមាន កម្លាំង ខ្លាំងជាង ស្មាតហ្វូន ដែលមានលក់នៅក្នុងទីផ្សារនាពេលនេះ។ នៅក្នុងថ្ងែទី 7 ខែកមរា ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Sony នឹងមានមុខនៅក្នុងព្រឹត្តិការណ៍ CES 2019 ក៏ប៉ុន្ដែយើងមិនទាន់ដឹងថា Sony មានអ្វីមក បង្ហាញនោះឡើយ  ដូច្នេះសូមមិត្តអ្នកអានរង់ចាំទាំងអស់គ្នា។

ដកស្រង់ចេញពីhttp://cambo-report.com/article/14977