បណ្តាញសង្គម

VIVO NEX អេក្រង់​ភ្លោះ​នឹង​មាន​ម៉ូឌែល​ថ្មី​មួយ​ទៀត ដែល​មាន​តម្លៃសមរម្យ!

VIVO ក៏ជាក្រុមហ៊ុនមួយ ក្នុងចំណាមក្រុមហ៊ុនដែលកំពុងព្យាយាម រកវិធីយ៉ាងណា ដើម្បីឲ្យស្មាតហ្វូនរបស់ខ្លួន ទទួលបានអេក្រង់លាតដ៏ពិតប្រាកដ ដោយគ្មានក្បាលឆក ឬក៏រន្ធកាមេរ៉ាអ្វីនោះទេ។ ស្មាតហ្វូនម៉ូឌែល NEX

S របស់ក្រុមហ៊ុន VIVO គឺជាដំណោះស្រាយមួយ ក្នុងលាក់កាមេរ៉ា ដោយប្រើប្រាស់មេកានិច សម្រាប់បិទបើក និងលើកនេះគឺ ស៊េរី NEX Dual Display ថ្មី ដែលបំពាក់អេក្រង់ពីក្រោយថែមមួយទៀត សម្រាប់ប្រើប្រាស់កាមេរ៉ាខាងក្រោយមក Selfie និងដកកាមេរ៉ាខាងមុខចេញតែម្ដង។ ដោយសារតែស្មាតហ្វូននេះ មានតម្លៃក្នុងកម្រិតខ្ពស់ពេក ទើបបានជាក្រុមហ៊ុន VIVO សម្រេចចិត្តបង្កើតម៉ូឌែលមួយទៀត ក្នុងតម្លៃសមរម្យផងដែរ។

ស្មាតហ្វូន VIVO NEX Dual Display មានតម្លៃដល់ទៅ 4,998 យាន ($727 ដុល្លារអាមេរិក) ទើបមានមនុស្យមួយចំនួន មិនប្រាកដថាស្មាតហ្វូននេះ ពិតជាសមនឹងតម្លៃនោះទេ ហើយក្រុមហ៊ុន VIVO ក៏ប្រហែលមាន គំនិតអញ្ចឹងដែរ ដូច្នេះ NEX Dual Display ម៉ូឌែលថ្មីមួយទៀត ដែលស្ថិតក្នុងតារាងតម្លៃទាប អាចនឹងបង្ហាញមុខក្នុងពេលឆាប់ៗនេះ។ ម៉ូឌែលថ្មីនេះ ត្រូវបានគេប្រទះឃើញនៅលើ TENAA ដែលមានលេខម៉ូឌែល V1820 ហើយប្រាកដណាស់ ស្មាតហ្វូននេះក៏មកជាមួយ អេក្រង់ភ្លោះ (ខាងមុខទំហំ 6.39 អ៊ីញ 2340 x 1080 និងខាងក្រោយទំហំ 5.49 អ៊ីញ 1920 x 1080)។ ស្មាតហ្វូននេះក៏បានបំពាក់ដោយកាមេរ៉ា 3 ដូចគ្នា គឺរួមមាន 12MP + 13MP + 2MP ដោយ VIVO NEX Dual Display មានកាមេរ៉ាទំហំ 12MP + 2MP និងមួយទៀតជាសេនស័រកាមេរ៉ា Time of Flight ផងដែរ។ចំណុចខុសគ្នាធំនោះ គឺនៅផ្នែកខាងក្នុង ដោយម៉ូឌែល NEX Dual Display តម្លៃទាបបំពាក់ដោយ បន្ទះឈីប Snapdragon 710 និងរ៉េម 8GB ហើយទំហំថ្មក៏ត្រូវបានទម្លាក់ពី 3500mAh មកសល់ 3250mAh តែប៉ុណ្ណោះ។

សរុបមក ក្រុមហ៊ុន VIVO នឹងដាក់បង្ហាញស្មាតហ្វូន NEX Dual Display ម៉ូឌែលថ្មីមួយទៀត ដែលមានតម្លៃទាប នាពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្ដែមិនទាន់មាននរណា ដឹងឡើយថា តម្លៃទាបនោះគឺប៉ុន្មាននោះទេ ដូច្នេះយើងត្រូវរង់ចាំទាំងអស់គ្នា នៅពេលស្មាតហ្វូនមួយនេះ ដាក់លក់នៅលើទីផ្សារ។

 

ដកស្រង់ចេញពីhttp://cambo-report.com/article/14978