បណ្តាញសង្គម

Y5 Lite ស្មាតហ្វូនទី 2 របស់ Huawei ដំណើរការ​ដោយ Android Go បង្ហាញ​វត្ត​មាន​ជា​ផ្លូវការ!

Huawei Y3 ស៊េរីឆ្នាំ 2018 ជាស្មាតហ្វូនធុនមធ្យមដំបូងគេរបស់ Huawei ដែលបានប្រើប្រាស់ និងដំណើរការប្រព័ន្ធ ប្រតិបត្តិការណ៍ Android 8.0 Oreo (Go Edition) ដោយវាត្រូវបានប្រកាសចេញជាផ្លូវការ កាល ពី

ដើមខែ ឆ្នាំ 2018 កន្លងទៅ។ ស្មាតហ្វូននេះ មានបំពាក់អេក្រង់ទំហំ 5 អ៊ីញ, ប្រើប្រាស់បន្ទះឈីប MediaTek MT6737 អមដោយរ៉េមទំហំ 1GB + អង្គផ្ទុកទិន្នន័យ 16GB (អាចបន្ថែមមេម៉ូរីក្រៅបាន) និងមាន កម្លាំង ថាម ពលថ្មទំហំ 2280mAh។

យ៉ាងណា គ្រាន់តែឈានចូលឆ្នាំ 2019 បានប៉ុន្មានថ្ងៃសោះ ក្រុមហ៊ុន Huawei ក៏បានស្មាតហ្វូនទី 2 ដែលដំណើរការដោយ Android Go Edition ដែរ នោះគឺ  Huawei Y5 Lite។ ស្មាតហ្វូននេះ មានបំពាក់អេក្រង់ធំជាង មុនទំហំ 5.45 អ៊ីញ ជាប្រភេទ IPS-LCD និងអាចបង្ហាញរូបភាពក្នុងកម្រិត 1440 x 720 ភិចស៊ែល។ ចំពោះ Huawei ត្រកូល Y5 ស៊េរី Lite នេះ ខាងក្រុមហ៊ុន Huawei បានបំពាក់ RAM ទំហំតូចជាមុនត្រឹមតែ 1GB ប៉ុណ្ណោះ, ប្រើប្រាស់បន្ទះឈីប MediaTek MT6739 (Quad-core) និងដំណើរការដោយ Android Go ជាប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ចុងក្រោយមួយរបស់ Google ដែលវាក៏ជាផ្នែកមួយនៃ Android 8.1 Oreo ដែរ គ្រាន់តែវាប្រើប្រាស់ សម្រាប់ឧបករណ៍ ដែលមានកម្លាំងម៉ាស៊ីនមធ្យម។ សម្រាប់កម្លាំងថាមពលថ្មវិញ វាមានទំហំ 3020mAh ដោយទំហំប៉ុននេះ វាក៏អាចកំដរការប្រើ បានយូរគួរសមផងដែរ។

 Huawei Y5 Lite នេះ បំពាក់កាមេរ៉ាមុខទំហំ 5 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.0 និងកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 អមជាមួយ Flash មួយគ្រាប់ ស្ថិតក្នុង Zone ជាមួយគ្នា មើលទៅដូចម៉ូតកាមេរ៉ាភ្លោះអញ្ចឹង។ ស្មាតហ្វូននេះ មានជម្រើស 2 ពណ៌ រួមមាន ពណ៌ខៀវ និងពណ៌ខ្មៅ ជាមួយតម្លៃប្រហែល 113 ដុល្លារ ដែលជាតម្លៃមួយធូរថ្លៃ ល្មមអាចអោយ អ្នកពិចារ ណាទិញបាន។

 

ដកស្រង់ចេញពីhttp://cambo-report.com/article/14979