បណ្តាញសង្គម

OPPO បញ្ចេញ R17 Pro ជម្រើស​ពណ៌​ថ្មី King of Glory Edition ដើម្បី​អបអរ​ឆ្នាំ​ថ្មី 2019

កាលពីចុងឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានបន្ថែមជម្រើសពណ៌ថ្មីបែប Edition សម្រាប់ទូរសព្ទម៉ូឌែល R17 និង R17 Pro ជាផ្លូវការ ដើម្បីអបអរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ 2019។ ចំពោះជម្រើសពណ៌ថ្មីលើ

ស្មាតហ្វូននេះ គឺមានឈ្មោះថា New Year Edition ដែលអមមកដោយ 2 ពណ៌ រួមមាន ពណ៌ក្រហម និងពណ៌មាស។ លើផ្នែកតួខ្លួន មានស្រោបដោយពណ៌ក្រហម ចំណែកវ័ន្ធព័ទ្ធកាមេរ៉ា, ឈ្មោះ OPPO និងរូបក្បាលជ្រូក តំណាងអោយឆ្នាំកុរនោះ គឺជាពណ៌មាស។

ចំពោះទូរសព្ទម៉ូឌែល R17 Pro គឺមានជម្រើស 2 ពណ៌រួចមកហើយ អំឡុងពេលប្រកាសចេញ ជាផ្លូវការ រួមមាន ពណ៌ Radiant Mist និងពណ៌ Emerald Green ចំណែកជម្រើស New Year Edition វាជាពណ៌ទី 3 ដែលក្រុមហ៊ុន OPPO បានបញ្ចេញមក សម្រាប់យកហុងស៊ុយឆ្នាំថ្មី។

 

ឥលូវនេះ ក្នុងដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន OPPO ក៏បានធ្វើការបញ្ចេញជម្រើសពណ៌ថ្មី ជាប្រភេទ Edition ថ្មីមកមួយទៀត មានឈ្មោះហៅជាផ្លូវការថា R17 Pro King of Glory Edition។ ស្មាតហ្វូននេះ ត្រូវ បាន រចនា ឡើងជាមួយនឹងពណ៌បៃតង ស្រដៀងនឹងពណ៌ Emerald Green ដែរ ប៉ុន្តែនៅផ្នែកខាងក្រោយ យើងឃើញមានការបន្ថែមរូបតំណាងហ្គេម King of Glory និងមានខ្សែឆ្នូត នៅផ្នែកលើក្រោម ជាម៉ូតដូចនៅក្នុងហ្គេម មួយ នេះ  ផងដែរ។ នៅលើផ្នែកអេក្រង់ គឺមានបន្ថែមជាមួយនឹង Theme រូបតំណាងក្នុងហ្គេម King of Glory ដោយវានឹងបង្ហាញ នៅពេលប៉ះអេក្រង់ ដែលមើលទៅកាន់តែទាក់ទាញ។

 

R17 Pro King of Glory Edition នេះ នៅតែរក្សាទំហំអេក្រង់ 6.4 អ៊ីញ ប្រភេទ AMOLED, បំពាក់ស៊ែនស័រស្កេនម្រាមដៃបង្កប់ក្នុងអេក្រង់, កាមេរ៉ាមុខទំហំទំហំ 25 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 ចំ ណែកកាមេរ៉ាក្រោយមាន 3 គ្រាប់ ដោយកាមេរ៉ាគ្រាប់ទី 1 ទំហំ 12 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/1.5 - 2.4 ឯកាមេរ៉ាទី 2 មានទំហំ 20 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.6 ហើយកាមេរ៉ា មួយគ្រាប់ចុងក្រោយ ជាប្រភេទ 3D TOF (Depth Sensor) ដែលវាមិនមានអ្វីខុសពី R17 Pro ធម្មតាដែរ រូមជាមួយនឹងលក្ខណៈសម្បត្តិខាងក្នុងផ្សេងទៀត។ ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Snapdragon 710 អមដោយទំហំរ៉េម 8GB ជាមួយអង្គផ្ទុក 128GB (មិនមានជម្រើសរ៉េម 6GB ឡើយ)។

 

ស្មាតហ្វូន R17 Pro King of Glory Edition ត្រូវបានដាក់អោយ Pre-order ហើយ ជាមួយតម្លៃខ្ទង់ 630 ដុល្លារ ដោយតម្លៃនេះ គឺប្រហាក់ប្រហែលជាមួយជាម្រើសពណ៌ធម្មតា មានរ៉េម និងអង្គផ្ទុកដូចគ្នានេះដែរ។ យ៉ាងណា ប្រសិនបើអ្នកចង់ប្តូរអារម្មណ៍ ជាមួយនឹងការប្រើប្រាស់ទូរសព្ទ OPPO R17 ជម្រើស្ទាយម៉ូតថ្មី អ្នកអាចជ្រើសរើស R17 Pro King of Glory Edition នេះបាន ព្រោះការចនារបស់វា ពិតជាស្រស់ស្អាតប្លែក តែម្តង ជាពិសេសអ្នកដែលនិយមលេងហ្គេម King of Glory។

ដកស្រង់ចេញពីhttp://cambo-report.com/article/14981