បណ្តាញសង្គម

Xiaomi Mi Mix 3 ពណ៌ Sapphire Blue បាន​បង្ហាញ​វត្តមាន​ចេញ​លក់​ជា​ផ្លូវការ​ហើយ

Xiaomi Mi Mix 3 គឺជាស្មាតហ្វូន ដែលមានអេក្រង់ធំ លាតសន្ធឹងប្រមាណ 93.4 ភាគរយ នៃផ្ទៃកញ្ចក់ខាងមុខ និងមានលក្ខណៈសម្បត្តិល្អច្រើន ឯរចនាបថរូបរាង ក៏ទាន់សម័យដូចគេដូចអញ្ចឹងដែរ។ ចំពោះស្មាតហ្វូននេះ

ត្រូវបានប្រកាសចេញ និងបង្ហាញខ្លួន កាលពីខែតុលា ឆ្នាំ 2018 កន្លងទៅ ជាមួយនឹងជម្រើស 3 ពណ៌ ដែលយើងអាចជ្រើសរើសបាន រួមមាន ពណ៌ Onyx Black (ខ្មៅ), ពណ៌ Sapphire Blue (ខៀវ) និងពណ៌ Jade Green (បៃតង)។

យ៉ាងណា សម្រាប់ពណ៌ដែលបានចេញលក់ នៅលើទៅផ្សារ ទើបតែបានចំនួន 1 ពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ មិនទាន់មានពណ៌ Sapphire Blue និងពណ៌ Jade Green នោះទេ។ ប៉ុន្តែសម្រាប់ថ្ងៃនេះដែរ ខាងក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់អោយដឹងថា Mi Mix 3 ពណ៌ Sapphire Blue ឬហៅថាពណ៌ខៀវនោះ ត្រួវបានបង្ហាញវត្តមាន ដាក់លក់ជាផ្លូវការហើយ សម្រាប់ឱកាសឆ្នាំថ្មី 2019 ចំណែកឯពណ៌ Jade Green នៅមិន ទាន់ បញ្ជាក់ពីខាងក្រុមហ៊ុន នៅឡើយទេ។

 

ឥលូវយើង សូមរំលឹកពីលក្ខណៈសម្បត្តិត្រួសៗ របស់ស្មាតហ្វូននេះ អោយអ្នកទាំងអស់គ្នា បានដឹងបន្តិចសិន ដោយ Mi Mix 3 មានអេក្រង់លាតធំទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចស៊ែល និងមានកម្រិត Aspect Ratio 19.5:9។ វាប្រើប្រាស់បន្ទះឈីប Snapdragon 845, មានរ៉េមទំហំ 6GB / 8GB / 10GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB និង 256GB និងមានថាមពលថ្ម 3200mAh។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខចំនួន 2 គ្រាប់ ទំហំ 24 មេហ្គាភិចស៊ែល + 2 មេហ្គាភិចស៊ែល (ហូតឡើងលើ) ចំណែកកាមេរ៉ាខាងក្រោយ មានចំនួន 2 គ្រាប់ ទំហំ 12 មេហ្គាភិចស៊ែល ដោយ 1 គ្រាប់ជា Telephoto លេន និងមានអមជាមួយភ្លើង Flash មួយគ្រាប់ ខ័ណ្ឌចំកណ្តាល។

 

យ៉ាងណា ចំពោះ Mi Mix 3 ពណ៌ Sapphire Blue ដែលចេញលក់នេះ មានជម្រើសតែមួយប៉ុណ្ណោះ គឺរ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 523 ដុល្លារ ហើយវានឹងបង្ហាញខ្លួន ដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសចិនមុនគេ។ ស្មាតហ្វូនពណ៌នេះ អាចនឹងមកដល់ទីផ្សារស្រុកយើង ក្នុងពេលឆាប់ៗខាងមុខ ឯតម្លៃរបស់វា ក៏អាចនឹងប្រែប្រួលទៅតាមហ្នឹងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14984