បណ្តាញសង្គម

Motorola P40 នឹង​ប្រើ​ប្រាស់ Snapdragon 675 ដែល​ជា​បន្ទះ​ឈីប​ថ្មីរបស់ Qualcomm!

កាលពីសប្ដាហ៍មុន មានរូបភាព Render មួយចំនួនដែលបានបង្ហាញអំពី ការរចនាបថខាងក្រៅ នៃស្មាតហ្វូន Motorola P40 ដោយនាពេលនេះ សូមមិត្តអ្នកអានមកទស្សនា ផ្នែកខាងក្នុងវិញម្ដង។ ការលេចធ្លាយ

បានបង្ហាញថា បន្ទះឈីបថ្មី ដែលទើបនឹងដាក់ចេញលក់ ដោយក្រុមហ៊ុន Qualcomm គឺ Snapdragon 675 (ទំហំ 11nm) នឹងត្រូវបានបំពាក់នៅលើ Motorola P40 ផងដែរ។

បន្ទះឈីប Snapdragon 675 នៅក្នុង Motorola P40 នឹងត្រូវបានភ្ជាប់មកជាមួយ រ៉េមទំហំ 6GB ហើយអ្នកទាំងអស់គ្នា មាន ជម្រើស ពីរ ក្នុងការជ្រើសរើសទំហំផ្ទុក គឺដូចជា 64GB ឬក៏ 128GB ផងដែរ។ បើសិន ជាកាមេរ៉ាមួយគ្រាប់ នៅខាងមុខ ដែលស្ថិតក្នុងរន្ធមួយ នៃអេក្រង់ទំហំ 6.2 អ៊ីញវិញ គឺបានបំពាក់ដោយ សេនស័រកាមេរ៉ាទំហំ 12MP (f/1.8) ចំណែកផ្នែកខាងក្រោយ ជាកាមេរ៉ាភ្លោះ គឺមួយមានទំហំធំ ដល់ទៅ 48MP និងកាមេរ៉ាជំនួយទំហំ 5MP មួយទៀតផងដែរ។ បើតាមពាក្យចចាមអារ៉ាម បាននិយាយថា សេនស័រកាមេរ៉ា 48MP ដែលនឹងបំពាក់នៅលើ Motorola P40 គឺដូចគ្នាទៅនឹង សេនស័រកាមេរ៉ា 48MP ដែលនឹងមាននៅលើ Redmi Pro 2 និង Redmi 7 ដែរ។ លើសពីនេះ ស្មាតហ្វូននេះ នឹងអាចប្រើប្រាស់មុខងារ NFC បាន ហើយមានទំហំថ្មដល់ទៅ 4,132mAh និងភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ចេញពីប្រអប់ ថែម ទៀតផង។

 

សរុបមក Motorola P40 នឹងបំពាក់ដោយបន្ទះឈីប Snapdragon 675 ជាមួយនឹងរ៉េមទំហំ 6GB និងប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie (Android One) លើសពីនេះសេន ស័រកាមេរ៉ា ទំហំដល់ទៅ 48MP ក៏បំពាក់មកជាមួយគ្នាផងដែរ។ នាពេលនេះ យើងនៅមិនទាន់ដឹងអំពីតម្លៃ ឬថ្ងែដែលក្រុមហ៊ុន Motorola នឹងដាក់បង្ហាញស្មាតហ្វូននេះនៅឡើយទេ ដូច្នេះសូមមិត្តអ្នកអានទាំងអស់ រង់ចាំតាម ដានជាមួយគ្នា។

ដកស្រង់ចេញពីhttp://cambo-report.com/article/14986