Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាមេរ៉ាទំហំ 48 MP នឹង​ត្រូវ​បាន​បំពាក់​នៅ​លើ Xiaomi Redmi 7!

  • បោះពុម្ព

ពាក្យចចាមអារ៉ាម អំពីស្មាតហ្វូនមួយនេះ ត្រូវបានចេញផ្សាយ មួយរយៈធំដែរហើយ ដោយនាពេលឥឡូវនេះ ការលេចធ្លាយទាំងនោះ បានក្លាយជាការពិតមែនហើយ។ ក្រុមហ៊ុនចិន Xiaomi នឹងដាក់បង្ហាញ ស្មាតហ្វូនស៊េរី

Redmi 7 ថ្មីរបស់ខ្លួននៅក្នុងថ្ងែទី 10 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ហើយសំខាន់បំផុតនោះគឺថា ស្មាតហ្វូននេះ នឹងបំពាក់ដោយ កាមេរ៉ាទំហំធំដល់ទៅ 48 MP ឯណោះ។

ក្រុមហ៊ុន Xiaomi ផ្ទាល់បានបង្ហោះរូបភាព Poster មួយនោះ ទាំងនៅក្នុងកម្មវិធីបណ្ដេញសង្គមចិន Weibo និងនៅលើគេហទំព័រផ្លូវការផងដែរ។ នៅក្នុងរូបភាពនោះ ក៏បានដាក់ថា “ម៉ាកឯករាជ្យថ្មី” ដូច្នេះមានន័យថា Redmi នឹងចាប់ផ្ដើមដើរផ្លូវឯករាជ្យ ដូចជាម៉ាក Honor និងម៉ាក Realme ដោយចេញពី Xiaomi មកក្លាយជាម៉ាកផ្សេងមួយទៀត (ខណៈពេលដែលត្រូវបាន ចែកខ្លួនចេញជាម៉ាក Redmi ថ្មី គឺថាខ្លួននៅតែស្ថិតក្នុង រោងចក្រផលិតជាក្រុមហ៊ុនដើមដដែលទេ)។

បើសិនជាយើង មើលទៅលើស្រមោល នៃអក្សរ “Redmi” យើងនឹងឃើញលេខ “4800” ដែលជាជឿថាក្រុមហ៊ុន Xiaomi កំពុងតែបង្ហើបអំពីកាមេរ៉ា 48 MP នៅលើស្មាតហ្វូន Redmi ស៊េរីថ្មីរបស់ខ្លួន ដោយស្មាតហ្វូននោះ ត្រូវបានគេរំពឹងទុកថាគឺ Redmi 7 ផងដែរ។ លើសពីនេះទៅទៀត គេក៏បានរំពឹងទុកថា Xiaomi មិនមែនដាក់បង្ហាញតែស្មាតហ្វូន Redmi 7 មួយនោះទេ គឺមាន Redmi 7 Pro, Redmi Note 7 Pro, Redmi 7A និងស៊េរីមួយចំនួនទៀត ដែលតែងតែចេញជាមួយជារាល់ឆ្នាំ ដោយព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តឡើងនៅក្នុងទីក្រុងប៉េកាំង និងចាប់ផ្ដើមនៅវេលាម៉ោង 14:00 ក្នុងស្រុក។ ។

សរុបមក ស្មាតហ្វូន Redmi 7 ដែលអាចនឹងបំពាក់ដោយកាមេរ៉ា 48 MP ដំបូងរបស់ក្រុមហ៊ុន Xiaomi នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 10 ខែកមរា ឆ្នាំ 2019 ខាងមុខនេះ។ ប្រសិនបើជា ទូរសព្ទនេះពិតជាមានកាមេរ៉ា 48 MP ពិតមែន ដូច្នេះនៅក្នុងព្រឹត្តិការណ៍ នេះដដែល Xiaomi ក៏ប្រហែលជាអាចដាក់បង្ហាញស្មាតហ្វូនស៊េរី Xiaomi Redmi Pro 2 (ដោយ Redmi Pro ជំនាន់ទី 1 បានចេញតាំងពីឆ្នាំ 2016 ឯណោះ) ព្រម ជាមួយ នេះផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14987