Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃ​និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Xiaomi Mi 9 ត្រូវ​បាន​លេច​ធ្លាយ!

  • បោះពុម្ព

ពិធីឆ្លងចូលឆ្នាំថ្មី ទើបនឹងបញ្ចប់ ហើយក៏ជាឆ្នាំថ្មីសម្រាប់ក្រុមហ៊ុន Xiaomi រៀបចាំបញ្ចេញស្មាតហ្វូន

ម៉ូឌែលថ្មីៗរបស់ខ្លួន ដោយលើកនេះ គឺជាស្មាតហ្មូន លំដាប់កំពូល Mi 9 ដែលត្រូវបានគេប្រទះឃើញថា នឹងបំពាក់ដោយគ្រឿង ម៉ាស៊ីនកំពូលៗផងដែរ។ ស្មាតហ្វូនលំដាប់កំពូល Xiaomi Mi 9 នឹងត្រូវបានបំពាក់ ដោយកាមេរ៉ាបី នៅផ្នែកខាងក្រោយ ហើយកាមេរ៉ាមួយក្នុងនោះ គឺមានសេនស័រ កាមេរ៉ាទំហំ 48MP ឯ ណោះ ដោយលក្ខណៈពិសេសមួយទៀត គឺជាដុំសាកថ្មល្បឿនលឿន 32W ចេញពីប្រអប់តែម្ដង។ ដោយ ឡែកសម្រាប់ iPhone ជំនាន់ក្រោយនេះវិញ ភ្ជាប់មកជាមួយ ដុំសាកថ្មលឿនតែ 5W ប៉ុណ្ណោះ។

ឥឡូវយើងមើល ទៅលើផ្នែកកាមេរ៉ាសិន ដោយ Xiaomi Mi 9 អាចនឹងមានការ រចនាបថកាមេរ៉ាបី ដោយ សេនស័រ កាមេរ៉ាមេ មានទំហំធំដល់ទៅ 48MP (សេនស័រ Sony IMX586) រួមជាមួយសេនស័នកាមេរ៉ា 12MP និងកាមេរ៉ា 3D Time of Flight (ត្រូវបានគេរំពឹងទុកថា អាចខ្លាំងជាង Face ID របស់ Apple)។ ចំ ណែកផ្នែកផ្ទៃអេក្រង់វិញ គឺអាចនឹងមាន អេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ 19:9 និងប្រើប្រាស់អេក្រង់ AMOLED ជាមួយ រចនាបថ ដំណក់ទឹកធ្លាក់ ហើយក្នុងនោះបាន បំពាក់ដោយ សេនស័រកាមេរ៉ាមុខ 24MP (សេនស័រ Sony IMX576) ផងដែរ។ សម្រាប់ពេលនេះ អំពីរូបរាងរបស់ Mi 9 ត្រូវបានគេរំពឹងទុកថា ផ្នែក ខាង មុខអាចនឹងមាន រូបរាងស្រដៀងទៅនឹង OnePlus 6T ហើយផ្នែកខាងក្រោយ ស្រដៀងទៅនឹង Huawei P20 Pro បើសំដៅទៅកន្លែង ដាក់កាមេរ៉ាទាំងបីនោះ។ចំពោះផ្នែកម៉ាស៊ីនខាងក្នុងវិញ គឺថា Xiaomi នឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 ហើយមានរ៉េម និងទំហំផ្ទុក ចាប់ផ្ដើមពី 6GB + 128GB ឡើង ទៅ លើសពីនេះទំហំថ្ម 3500mAh និងបច្ចេកវិទ្យាស្កេនម្រាមដៃ លើអេក្រង់ ក៏អាចនឹងត្រូវ បានបំពាក់ លើ ស្មាតហ្វូនផងដែរ ហើយសម្រាប់តម្លៃវិញ គឺប្រហាក់ប្រហែលនឹង $436 សហរដ្ឋអាមេរិក។

សរុបមក ស្មាតហ្វូន Xiaomi Mi 9 ត្រូវបានរំពឹងទុកថា អាចនឹងបង្ហាញខ្លួន ជាផ្លូវការ នៅក្នុងចុងខែកុម្ភៈ និងចាប់ផ្ដើម ដាក់ឲ្យជាវបាន នៅក្នុងខែមីនា ឆាប់ៗខាងមុខ ដូច្នេះសូមមិត្តអ្នកអាន រង់ចាំពត៌មាន លេចធ្លាយថ្មីៗតទៀត អំពីស្មាតហ្វូននេះ ទាំងអស់គ្នាផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15001