Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi Redmi Note 7 លេច​មុខ​នៅ​លើ TENAA ដែល​នឹង​អាច​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ!

  • បោះពុម្ព

កាលពីសប្ដាហ៍មុន ស្មាតហ្វូនលំដាប់មធ្យមត្រកូល Redmi របស់ក្រុមហ៊ុន Xiaomi គឺ Redmi 7

បានបង្ហាញខ្លួននៅក្នុង TENAA ដោយមិនយូរប៉ុន្មាន ស្មាតហ្វូន Redmi Note 7 ក៏បានលេចចេញ មុខ ផង ដែរ។ បើយោងតាមការចុះបញ្ជីក្នុង TENAA យើងក៏បានឃើញថា ស្មាតហ្វូនទាំងពីរនេះ គឺមានពណ៌លាយ ប្រភេទ Gradient និងមានលក្ខណៈរលោង នៅផ្នែកខាងក្រោយ ក៏ប៉ុន្ដែមិនប្រាកដថាជាកញ្ចក់ ឬក៏ ជ័រ នោះ ទេ។

ពណ៌លាយប្រភេទ Gradient នៅលើស្មាតហ្វូនទាំងពីរនេះ មើលទៅស្រស់ស្អាត  ក៏ប៉ុន្ដែបើសិន ជាយើង មើលទៅ ការរចនាបថដែលក្រុមហ៊ុន Xiaomi បានបង្ហាញនេះ គឺដូចមាននៅលើ ស្មាតហ្វូនរបស់ Honor និង Realme ទៅហើយ ដូច្នេះគ្មានអ្វីថ្មីនោះទេ។ បើយោងទៅតាម TENAA ស្មាតហ្វូន Redmi Note 7 នឹង បំពាក់អេក្រង់ទំហំ 6.3 អ៊ីញ និងភ្ជាប់មកជាមួយទំហំថ្ម  3900mAh  ហើយក្រុមហ៊ុន Xiaomi មានគម្រោង ដាក់បង្ហាញ ស្មាតហ្វូន Redmi ថ្មីនេះនៅក្នុងទីផ្សារប្រទេសចិន ប្រហែលជា សប្ដាហ៍ក្រោយនេះ។ យើងមិន ទាន់មានរបាយការណ៍ អំពីគ្រឿងម៉ាស៊ីនខាងក្នុង របស់ Redmi Note 7 នោះឡើយ ក៏ប៉ុន្ដែគេរំពឹងទុកថា ស្រដៀងទៅនឹង Redmi 7 អញ្ចឹងដែរ ដោយអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 675 ហើយថែម ទាំងអាចនឹង បំពាក់សេនស័រកាមេរ៉ា 48MP ផងដែរ។

សរុបមក បន្ទាប់ពីក្រុមហ៊ុន Xiaomi បានដាក់បញ្ចេញស្មាតហ្វូន Redmi Note 6 Pro បានប្រហែលជាបាន 3 ខែមក យើងនឹងអាចឃើញមុខ Redmi Note 7  ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។ ថ្ងែទី 10 ខែកមរា ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Xiaomi អាចនឹងដាក់បង្ហាញស្មាតហ្វូន Redmi 7 និង Redmi Note 7 ទាំងពីរ នេះ ក្នុងប្រទេសចិន ហើយមិនយូរប៉ុន្មានប្រភេទ Global Version នឹងដាក់ចេញទៅ ទីផ្សារ ប្រទេស ផ្សេងៗ ផងដែរ។

http://cambo-report.com/article/15013