Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Redmi 7 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លួវការ នៅថ្ងៃទី 10 ខែមករា ឆាប់ៗ​នេះ ជាមួយ​ជម្រើស 3 ពណ៌

  • បោះពុម្ព

ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញវត្តមាន ស្មាតហ្វូនម៉ូឌែល Redmi 7

ជាផ្លូវការហើយ ដោយក្នុងនោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏ប្រហែលជាបានដឹង ពីរចនាបថរូបរាង និងលក្ខណៈសម្បត្តិត្រួសៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុមការងារ ខេមបូ រីផត របស់យើង។

ស្របពេលដែលការបង្ហាញវត្តមាន មិនទាន់មកដល់ គឺថានៅក្នុងថ្ងៃនេះ យើងក៏ទទួលបាន ដំណឹង ថ្មីមួយ ទៀត ដែលលេចធ្លាយនូវ Poster បង្ហាញជម្រើសពណ៌ លើម៉ូឌែល Redmi 7 ដើម្បីសម្រាប់ អោយ អ្នករាល់ គ្នា ជាពិសេសអតិថិជន អាចពិចារណាជាមុន ថាតើពណ៌មួយណា ដែលពួកគេពេញចិត្ត។ យោង ទៅតាម រូបភាព Poster ដែលបានបែកធ្លាយមកនេះ គឺបានអោយឃើញថា ទូរសព្ទម៉ូឌែល Redmi 7 ជំនាន់ថ្មី នឹង មាន ជម្រើសចំនួន 3 ពណ៌ នៅពេលប្រកាសចេញ។ សម្រាប់ពណ៌ថ្មីៗ របស់ស្មាតហ្វូន Redmi 7 រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ ហើយមួយពណ៌ចុងក្រោយនោះ ជាប្រភេទ Gradient Colors ដែលជាការច្របាច់ 2 ពណ៌បញ្ចូលគ្នា រវាងពណ៌ក្រហម និងពណ៌ស្វាយ។ សម្រាប់រចនាបថផ្នែកខាងមុខនោះ គឺវាមាន អេក្រង់ លាត រំលេចម៉ូតឆកតំណក់ទឹក និងមានកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ អមដោយ Flash មួយគ្រាប់ ហើយនៅចំកណ្តាល ជាកន្លែងទ្រនាប់សេនស័រស្កេនម្រាមដៃ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Xiaomi ធ្វើការដាក់ចេញប្រកាសជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែល Redmi 7 នៅ ថ្ងៃទី 10 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ហើយក៏អាចនឹងមានវត្តមាន Redmi Note 7 ផងដែរ។ ចុះ សម្រាប់ ពណ៌ទាំង 3 ខាងលើនេះ តើប្រិយមិត្តអ្នកអាន ពេញចិត្តពណ៌មួយណាជាងគេ? កុំភ្លេច Comment ប្រាប់មកវិញ ផងណា!

 ដកស្រង់ចេញពីhttp://cambo-report.com/article/15015