បណ្តាញសង្គម

Mate 20 Pro ជម្រើស​ពណ៌​ហុងស៊ុយ​ចំនួន 2 ពណ៌នឹង​ត្រូវ​ដាក់​អោយ Pre-order នៅ​ថ្ងៃទី 10 ខែ​មករា ឆាប់ៗ​នេះ​ហើយ

កាលពីសប្តាហ៍មុននេះ យើងធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ដែលបង្ហាញពីក្រុមហ៊ុន Huawei

មានគម្រោងរៀបចំបញ្ចេញ ស្មាតហ្វូនម៉ូឌែល Mate 20 Pro ក្នុងជម្រើសថ្មី គឺពណ៌ក្រហម និងពណ៌ខៀវ បន្ថែមពីលើជម្រើសពណ៌ដើមទាំង 5 ពណ៌។ សម្រាប់ជម្រើសពណ៌ថ្មី លើទូរសព្ទ Mate 20 Pro ត្រូវបានគេរំពឹងទុកថា វានឹងបង្ហាញមុខជាផ្លូវការ នៅចំថ្ងែពិធីបុណ្យចូលឆ្នាំចិនតែម្ដង អាចជាថ្ងៃទី 04 ឬ 05 ខែកុម្ភៈ ខាងមុខនេះ ដើម្បីយកហុងស៊ុយ។

ទោះយ៉ាងណា នៅក្នុងថ្ងៃនេះ ខាងក្រុមហ៊ុន Huawei បានប្រកាសបង្ហាញអោយដឹងហើយថា សម្រាប់ ស្មាតហ្វូនម៉ូឌែល Mate 20 Pro ក្នុងជម្រើសថ្មីនេះ នឹងចាប់ផ្តើមដាក់អោយ Pre-order នៅថ្ងៃទី 10 ខែមករា ឆ្នាំ 2019 ឆាប់ៗនេះ តែម្តង ក្នុងប្រទេសចិន មុនគេ។ ចំពោះជម្រើសពណ៌ទាំងពីរនេះ មានឈ្មោះហៅថា Fragrant Red សម្រាប់ពណ៌ក្រហម និង Comet Blue សម្រាប់ពណ៌ខៀវ។ ងាកមកមើលការឌីហ្សា ញ ខ្នងពណ៌ខាងក្រោយវិញ គឺថានៅសងខាងជាពណ៌ក្រហម ឬ ពណ៌ខៀវ និងនៅផ្នែកកណ្ដាល មានពណ៌ខ្មៅ ដូចទៅនឹងការ រចនាពណ៌នៅលើ ស្មាតហ្វូន Oppo Find X អញ្ចឹងដែរ។ គួររំលឹកបន្តិច៖ សម្រាប់ ពណ៌ ដើមទាំង 5 របស់ Mate 20 Pro អំឡុងពេលប្រកាសចេញ រួមមាន ពណ៌ Emerald Green, ពណ៌ Midnight Blue, ពណ៌ Twilight, ពណ៌ Pink Gold និងពណ៌ Black ដែលសុទ្ធសឹងជាពណ៌ស្រស់ស្អាត សាកសម ទៅ នឹងមនុស្សគ្រប់វ័យ ទៅតាមជម្រើសពណ៌នីមួយ។

ជាចុងក្រោយចំពោះតម្លៃដែលត្រូវបានដាក់អោយ Pre-order នោះ គឺថាវាមានតម្លៃ 875 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB និងតម្លៃ 990 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GBចំនែកឯជម្រើសរ៉េម6GBនៅមិនទាន់បានបង្ហាញអោយដឹងនៅឡើយទេ។ អញ្ចឹងបើកំពុង ស្វែងរក ទិញ Mate 20 Pro ពណ៌ហុងស៊ុយនេះ អាចរង់ចាំសិនក៏បាន ព្រោះមិនយូរទេ វានឹងមកដល់ស្រុកយើងហើយ ឯតម្លៃអាចប្រែប្រួល ទៅតាមភាពជាក់ស្តែង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15017