បណ្តាញសង្គម

លា​ហើយ សម្រាប់​អ្នក​លេង​ហ្គេម​តាម Steam ដែល​កំពុង​ប្រើ​ប្រាស់ Windows XP និង Vista

បើទោះបីជាមកដល់ពេលនេះ ប្រិយមិត្តទាំងអស់ ដែលនិយមលេងហ្គេមតាមកុំព្យូទ័រ ប្រើប្រាស់ Windows 7

ឡើងទៅដល់ Windows 10 រួចក្ដី តែមិនប្រាកដថាក្នុង ពិភពលោកនាពេលបច្ចុប្បន្ន ពុំមានអ្នកលេងហ្គេម មួយចំនួន ដែលកំពុងប្រើប្រាស់ Windows ហួសស៊េរី ហើយក៏ចូលនិវត្តិដែរនោះ លេងហ្គេមជាប្រចាំដែរ ដោយរួមមានដូចជា Windows XP និង Windows Vista ជាដើម។ ពិតណាស់ បើយោងតាមការស្រង់ព័ត៌មាន តាមរយៈមុខងារ Steam Hardware Survey ក្រុមហ៊ុន Valve បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកប្រើ ប្រាស់ Windows XP លេងហ្គេមតាម Steam Client ត្រឹមតែ 1% ប៉ុណ្ណោះ តែចំនួននេះគឺមានច្រើន ព្រោះ អ្នក លេងហ្គេមតាមកុំព្យូទ័រ មានរាប់រយលាននាក់។

មកដល់ឆ្នាំ២០១៩នេះក្រុមហ៊ុន Valve បានប្រកាសចេញ ឲ្យមហាជនបានដឹងហើយថា ខ្លួននឹងឈប់ធ្វើការ ផ្គត់ផ្គង់ទៅលើកម្មវិធី Steam Client ឲ្យដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Windows XP និង Windows Vista ជាផ្លូវការហើយ គឺគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នេះតទៅតែម្ដង ដោយសារ តែប្រព័ន្ធប្រតិប ត្តិការ នេះវាចាស់ ហើយក៏ចូលនិវត្តទៅហើយដែរ សូម្បីតែអ្នកអភិវឌ្ឍន៍កម្មវិធី និងហ្គេម ក៏ លែងខ្វល់អំពីវា ទៀតដែរ។ ហេតុដូច្នេះ សម្រាប់អ្នក ដែលនៅបន្តប្រើ Windows ទាំងពីនេះ គឺលែងបានប្រើប្រាស់ កម្មវិធី Steam ទៀតហើយ បើចង់ប្រើ គឺត្រូវ Format ឡើងទៅ Windows 7, Windows 8, Windows 8.1 និង Windows 10 ទើបបាន។

Steam ក៏បានបន្ថែមផងដែរថា ចាប់ពីឆ្នាំ ២០១៩ នេះតទៅ គឺនៅតែ Windows 7 នោះទេ ដែលជាប្រព័ន្ធ ប្រតិបត្តិការ មានអាយុកាលចាស់ជាងគេ ដែលខ្លួនត្រូវធ្វើការ ផ្គត់ផ្គង់កំណែអាប់ដេត ជាបន្តបន្ទាប់ ដូច ទៅនឹង Windows ទាន់សម័យផ្សេងៗទៀតដែរ។ យ៉ាងណាក៏ដោយក្រុមហ៊ុន Microsoft ក៏មាន គម្រោង ផ្ដាច់ជីវិត Windows 7 នៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ ដែលវានឹងក្លាយជាពេលវេលាមួយ ទៀត ស ម្រាប់ក្រុមហ៊ុន ជាច្រើនឈប់ធ្វើការ ផ្គត់ផ្គង់ទៅលើកម្មវិធី និងហ្គេមសម្រាប់ប្រព័ន្ធ ប្រតិបត្តិការមួយនេះ! អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលលេងហ្គេម ឬបានទិញហ្គេម លេងតាម Steam ដែលប្រើប្រាស់ម៉ាស៊ីន កុំព្យូ ទ័រល្អៗ រត់ដោយ Windows ជំនាន់ចុងក្រោយ មិនចាំបាច់ឈឺក្បាលនោះទេ អ្នកអាចរីករាយលេងហ្គេម កំដរអារម្មណ៍ជាបន្ត ទៀតបាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14975