បណ្តាញសង្គម

ដោយសារតែសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump ទើប​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ការ​លក់ iPhone នៅក្នុងប្រទេសចិន នេះ​បើ​តាម​សម្តី​លោក Tim Cook

មួយរយៈចុងក្រោយ ក្នុងឆ្នាំ 2018 កន្លងទៅនេះ យើងសង្គេតឃើញថា ទីផ្សាពាណិជ្ជកម្មរវាងប្រទេសចិន

ជាមួយនិងអាមេរិច ហាក់មិនប្រក្រតីដូចមុនឡើយ ជាពិសេស ពាក់ព័ន្ធនឹង ក្រុមហ៊ុន ផលិត ស្មាតហ្វូន ធំៗ មួយចំនួន ដូចជា Apple និង Huawei ជាដើម ដែលបានដំណើរការចរាចរណ៍ទៅវិញទៅមក លើប្រទេស យក្សទាំងពីរនេះ។ រហូតមកដល់ពេលនេះ ចំនោទបញ្ហាគ្រប់យ៉ាង គឺកំពុងត្រូវបានដោះស្រាយ ប៉ុន្តែវាមិន ទាន់បានបញ្ចប់នៅឡើយទេ។

ជាក់ស្តែង ថ្មីៗនេះ តាមរយៈការផ្តល់បទសម្ភាសន៍របស់លោក Tim Cook ដែលជាអគ្គនាយកក្រុមហ៊ុន Appleបានបង្ហាញថាបញ្ហានៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសចិន ដែលធ្វើអោយចំនួនលក់ទូរសព្ទ iPhone មានចំនួនតិច ដែលនេះគឺបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិច Donald Trump។ លោក Tim បានបន្ថែមថា សេដ្ឌកិច្ចនៅក្នុងប្រទេសចិន ត្រូវបានរងនូវផលប៉ះពាល់ ដោយ សារតែភាពតានតឹងនៃពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិច (តួយ៉ាង ដូចជាបញ្ហាពន្ធ ជាដើម)។ ក្នុងនោះ Apple ធ្លាប់បានរំពឹងថា ការលក់ផលិតផល iPhone អាចនឹងមានចំណូលកើនពី 89 ប៊ីលាន ទៅ 93 ប៊ីលាន បើគិតមកដល់ត្រីមាសចុងក្រោយត្រឹមថ្ងៃទី 29 ខែធ្នូ ប៉ុន្តែការរំពឹងទុកនោះ ត្រូវបានធ្លាក់ចុះអស់ជិត 8 ភាគរយ ដែលធ្វើអោយប្រាក់ចំណូលចុះមកទាបជាង 84 ប៊ីលាន ទៅវិញ។

សរុបមកជុំវិញបញ្ហានេះគឺជាការបង្ហាញដោយផ្ទាល់ពីលោកTimតែម្តងហើយយើងនឹងរង់ចាំមើលបន្ត ទៀត ថា នៅក្នុងឆ្នាំ 2019 នេះ តើក្រុមហ៊ុន Apple នឹងមានដំណោះស្រាយបែបណា? ព្រោះថាមកទល់ពេលនេះ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហាក់នៅមានភាពតានតឹងនៅឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14982