បណ្តាញសង្គម

RTX 2060 ចេញ​ជា​ផ្លូវ​ការ​ហើយ ខ្លាំង​ជាង GTX 1070 Ti ជាមួយ​តម្លៃ​ធូរថ្លៃ​ជាង 100$

បើនិយាយអំពីព័ត៌មានបែកធ្លាយជុំវិញក្រាហ្វិចកាតកម្រិតកណ្ដាលរបស់ nVIDIA គឺ RTX 2060

គឺមានច្រើនទាល់តែមែនទែន រហូតមកដល់ថ្ងៃទី 7 ខែមករា កន្លងទៅ ក្រុមហ៊ុនផលិតក្រាហ្វិចយក្ស nVIDIA បានប្រកាសចេញជាផ្លូវការនូវក្រាហ្វិចកាត RTX 2060 ជាផ្លូវការហើយ ជាក្រាហ្វិច ស្ថិតនៅ ក្នុង ខ្សែស្រឡាយ RTX បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដូចទៅនឹងសិស្សច្បង RTX 2070, RTX 2080, RTX 2080 Ti និង RTX Titan ផងដែរ។

Nvidia GeForce RTX 2060 គឺជាក្រាហ្វិចកាតទី 4 ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Turing  សម្រាប់ ការលេងហ្គេមជំនាន់ថ្មី ទទួលបាននូវចំណាំងផ្លាត ឬស្រមោល នៅពេលលេងហ្គេមដូចសកម្មភាពពិតៗ ដែលប្រើប្រាស់ GPU Core TU106 និងមាន CUDA Core លោតដល់ 1920 ដែលវាកើនឡើងច្រើនមែនទែន បើធៀបទៅនឹង GTX 960 ឡើងទៅ GTX 1060 កាលពីប៉ុន្មានឆ្នាំមុន។ ការបង្កើនកម្លាំងឲ្យ RTX 2060 នេះមានសន្ទុះស្ទុះខ្លាំងបែបនេះ បើកសិទ្ធិឲ្យ Gamer លេងហ្គេមធំៗ  (AAA Games) បានក្នុងកម្រិតក្រាហ្វិច High/Ultra ក្នុងកម្រិត Resolution 1080p ឬ 1440p (2K) តែមិនមែនមានន័យថាវាមិនអាចលេងនៅលើអេក្រង់ 4K បាននោះទេ គ្រាន់តែល្បឿន fps ដែលទទួលបានគឺមិនអាចលេងបានតាមចិត្ត។

មិនតែប៉ុណ្ណោះ RTX 2060 មាន Tensor Cores ចំនួន 240 និង RT Cores 30 ដែលមានល្បឿន Clock Speed រត់ 1365MHz និងបង្កើនល្បឿនឡើងទៅ 1680MHz មានសមត្ថភាពអាចរត់ ឬផ្ទេរទិន្នន័យ ក្រាហ្វិត បាន អស់ធំបំផុត 6.5 TFLOPs។ សម្រាប់មេម៉ូរីវិញ វាក៏ប្រើប្រាស់បន្ទះឈីបល្បឿនលឿន GDDR6 ដែរ មាន Memory Interface 192-bit តែនៅរក្សាទំហំ VRAM ត្រឹម 6GB ដដែល ហើយអាចនឹងមាន Version ទំ ហំ ត្រឹម 3GB សម្រាប់ទីផ្សារមួយចំនួន តែសម្រាប់នៅពេលនេះគឺមានតែ 6GB សិនប៉ុណ្ណោះ ដោយវាមាន កម្លាំងខ្លាំងជាង GTX 1070 8GB ហើយហ្គេមភាគច្រើន ក៏ដូចជាធ្វើការងារទៅលើការងារឌីហ្សាញ Render វីដេអូ ឬ Content ក៏មានល្បឿនលឿនជាង GTX 1070 Ti ទៀតផង ខណៈដែលតម្លៃខុសគ្នាប្រហាក់ ប្រ ហែល USD 100 ព្រោះ nVIDIA បញ្ចេញ RTX 2060 លក់ក្នុងតម្លៃ USD 349។

សម្រាប់តម្លៃនេះ ខេមបូរីផត សូមបញ្ជាក់ផងដែរថា វាគឺជាក្រាហ្វិចកាតបែប FE ឬ Founder Edition ប៉ុ ណ្ណោះ ជាប្រភេទក្រាហ្វិច Reference Design មានរចនាបថឌីហ្សាញជាមួយកង្ហារពីរ មានបន្ទះ PCB ខ្លី ដែលតម្រូវឲ្យប្រើប្រាស់ដុយ 8-pin មួយគ្រាប់ដើម្បីដំណើរការ។ សម្រាប់ម៉ាកផ្សេងៗទៀត ដែល ផលិត ឡើងដោយ MSI, ASUS, Gigabyte, Zotac, EVGA និងជាច្រើនផ្សេងៗទៀត ក៏នឹងមានតម្លៃថ្លៃ USD 349 ដែរ ដោយសារតែវាត្រូវបានយកទៅ Overclock បន្ថែម ហើយក៏មានប្រព័ន្ធបន្ថយកម្ដៅខុសប្លែកគ្នា ទៅ តាមការឌីហ្សាញ ខ្លះមានភ្លើង ខ្លះមាន RGB ជាដើម ។ល។ ខាងក្រោមគឺជាលក្ខណៈសម្បត្តិរបស់ RTX 2060 ធៀបទៅនឹងសិស្សច្បង៖

ហេតុនេះសម្រាប់ប្រិយមិត្តដែលជា Gamer ហើយបាននឹងកំពុងសម្លឹងមើលក្រាហ្វិចកាត តម្លៃប្រហាក់ ប្រ ហែល USD 400 នេះគឺជាជម្រើសល្អមួយសម្រាប់អ្នកទាំងអស់គ្នា ព្រោះវាមានបំពាក់រាល់មុខងារអ្វីដែល RTX 2080 Ti មានទាំងអស់ គ្រាន់តែមានការកាត់បន្ថយខ្លះ ហើយក៏ស៊ីភ្លើងតិចផងដែរ ថែមទាំងមាន កម្លាំងស៊ីដាច់ GTX 1070 និងប្រណាំងប្រជែងគ្នាខ្លាំងជាមួយ GTX 1070 Ti ផងដែរ។ nVIDIA នឹងចេញលក់ RTX 2060 នេះលក់ក្នុងទីផ្សារនាថ្ងៃទី15 ខែមករា ខាងមុខនេះហើយ ដូច្នេះ យ៉ាងយូរចុងខែមករា វានឹង មក ដល់ទីផ្សារស្រុកខ្មែរ ហើយអ្នកក៏អាចជ្រើសរើសម៉ាកតាមការចង់បានទៀតផង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15021