Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi បញ្ចេញ Projector ថ្មី តូចតែខ្លាំង អាចបញ្ចាំងវីដេអូ HDR10 បានទៀត

  • បោះពុម្ព

មកដល់ឆ្នាំ 2019 ទៅហើយតម្លៃម៉ាស៊ីន Projector ដែលយើងតែងតែឃើញមានការប្រើប្រាស់នៅតាមស្ថា

ប័នធ្វើការ ក្រុមហ៊ុន សាលារៀន សកលវិទ្យាល័យ គឺមានតម្លៃធូថ្លៃមែនទែន សម្រាប់ម៉ាស៊ីនមួយដែល មានលក្ខណៈគ្រប់គ្រាន់ល្មមសម្រាប់យកទៅប្រើការទូទៅបាន នោះបើយើងមិន ចង់បានម៉ាស៊ីន ដែល ល្អ លើសគេ សម្រាប់ទស្សនាខ្សែភាពយន្តនៅតាមផ្ទះ ដែលមានតម្លៃរាប់ពាន់ដុល្លារ។ ជាក់ស្ដែងក្រោម USD 400 អ្នកមិនចាំបាច់ទិញយកម៉ាស៊ីន Projector មានតម្លៃធូថ្លៃមកប្រើប្រាស់ទៀតនោះទេ ឬយើង ហៅថា របស់ជជុះ ដែលគេប្រើអស់សាច់ពីស្រុកគេ ព្រោះថា Xiaomi មានដំណោះស្រាយល្អសម្រាប់អ្នកជាមួយនឹង Projectorស៊េរីថ្មី ដែលមានសមត្ថភាពល្អ ហើយលក់ក្នុងតម្លៃធូរថ្លៃថែមទៀតផង។

ជួបជាមួយនឹង Mi Home Projector Lite ជាម៉ាស៊ីន Projector មានទំហំតូចល្មម កម្ពស់ 15 សង់ទីម៉ែត្រ ទម្ងន់1.3គីឡូក្រាម ស្រោប និងការពារឡើងដោយជ័រស្វិតពណ៌ស និងមានផ្ទៃខាងមុខពណ៌ខ្មៅ និងមាន រន្ធញើសសម្រាប់បញ្ចេញខ្យល់ក្ដៅនៅផ្នែកខាងក្រោម។ វាមានអំពូលជះពន្លឺបានច្បាស់ល្អ អាចបង្ហាញ បានក្នុងកម្រិត 1080p ឬ Full HD ជាមួយនឹងសមត្ថភាពបញ្ចាំងបានក្នុងទំហំចាប់ពី 40 អ៊ីញ ឡើងដល់ទៅ 200 អ៊ីញ អាស្រ័យទៅលើទីតាំងជាក់ស្ដែង ថាតើអ្នកអាចដាក់វាបានគម្លាតឆ្ងាយពីផ្ទាំងបង្ហាញកម្រិតណា។ ជាងនេះទៅទៀត Mi Home Projector Lite ក៏មានបំពាក់មកជាមួយនឹងមុខងារវៃឆ្លាត គឺការបញ្ជាដោយ ប្រើ ប្រាស់សម្លេង ពុំចាំបាច់កាន់តេឡេបញ្ជាពីចម្ងាយនោះទេ ដោយគ្រាន់តែនិយាយបញ្ជា ឧបករណ៍ នេះនឹង ធ្វើតាម ហើយអ្វីដែលពិសេសនោះគឺវាអាច Support ជាមួយនឹងវីដេអូពពួក HDR10 ថែមទៀតផង។

សម្រាប់គុណភាពគ្រាប់គុជបញ្ចាំងបង្ហាញវិញ មានអាយុកាល 30,000 ម៉ោង ដូច្នេះបើអ្នកប្រើប្រាស់វា 2-3 ម៉ោងក្នុងមួយថ្ងៃ ម៉ាស៊ីន Projector មួយនេះ អាចនៅជាមួយអ្នកបានរាប់ឆ្នាំ ហើយបើទោះបីជាអំពូល LED បញ្ចាំងនោះអស់សុពលភាព ក៏វានៅតែអាចបន្តប្រើប្រាស់បានដែរ គ្រាន់តែគុណភាពនឹងធ្លាក់ចុះបន្តិចម្ដៗ ដែលនេះគឺជាធម្មជាតិនៃអំពូលLEDរបស់Projectorទូទៅ។ មួយវិញទៀតសម្រាប់អ្នក ដែលទិញយកទៅប្រើ មិនមែនសម្រាប់ការងារការិយាល័យស្ថាប័នឬការសិក្សាវាក៏មានភ្ជាប់មកជាមួយនឹងMiTVបើកសិទ្ធិឲ្យម្ចាស់ របស់វាអាចទស្សនាខ្សែភាពយន្តតាមប៉ុស្ដ៍ទូរទស្សន៍បានដែលមានបំពាក់រួចជាស្រេចជាមួយDolby Atmos, DTS (តែមិនដឹងថាអាចមើលទូរទស្សន៍នៅស្រុកខ្មែរបានឬក៏អត់ទេ)។

ជាមួយរន្ធតំភ្ជាប់ I/O រួមមាន HDMI x 1, USB Port ដែលអាចចាក់ឯកសារ និង Files នានា ក៏ដូចជារន្ធ AUX សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍បំពងសម្លេងនានាជាដើម។ សម្រាប់ពេលនេះ Mi Home Projector Lite មានតែពណ៌សមួយប៉ុណ្ណោះ ដោយវាចេញលក់ដំបូងគេនៅប្រទេសចិនក្នុងតម្លៃប្រហាក់ប្រហែល USD 364 ជាតម្លៃមួយសមរម្យ សាកសមទៅនឹងសមត្ថភាព ក៏ដូចជាមុខងារនានា ដែលម៉ាស៊ីននេះមាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14991