Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

HP Omen 15 ជា Gaming Notebook មាន​អេក្រង់​ល្បឿន​លឿន​លោត​ដល់ 240Hz ឯណោះ

  • បោះពុម្ព

ឆ្នាំ 2018 កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ដែលមានលក្ខណៈសម្បត្តិល្អផ្ដាច់គេ ត្រូវបានបំពាក់មកជាមួយ

នឹងអេក្រង់ល្បឿនលឿន ដែលមាន Refresh Rate ខ្ពស់បំផុតលោតអស់ 144Hz ជួយជម្រុញឲ្យការលេង ហ្គេម កាន់តែប្រសើរ ពិសេសអ្នកចូលចិត្ត លេងហ្គេមបាញ់គ្នា Online ដែលមាន សកម្មភាពលឿន។ ដល់ ឆ្នាំ 2019 ការផ្លាស់ប្ដូរ ធំមួយទៀតបានមកដល់ ហើយវាក៏ជាពេល ដែលកុំព្យូទ័រយួរដៃ ទទួលបានអេ ក្រង់ ល្បឿនលឿន ថែមមួយកម្រិតទៀតហើយ ដោយក្នុងនោះ HP បានប្រកាសចេញ ជាផ្លូវការនូវ Gaming Notebook ត្រកូល Omen របស់ខ្លួនប្រចាំឆ្នាំ 2019 ជាមួយនឹងល្បឿនអេក្រង់ លោតដល់ 240Hz។

រូបរាងរចនាបថនៃ Omen នាឆ្នាំ 2019 នេះពុំមានការកែប្រែច្រើននោះទេ តែគ្រឿងត្រូវបាន បំពាក់ មកជា មួយនឹងផ្នែករឹង (Hardware) ជំនាន់ថ្មីៗជាច្រើន ពិសេសអេក្រង់លឿន ដែលនឹងធ្វើការ ផ្លាស់ ប្ដូរ បទ ពិសោធន៍ប្រើប្រាស់ ពិសេសនៅពេលលេងហ្គេម កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ការបន្ថែម អេក្រង់លោតដល់ 240Hz នេះ គឺជារឿងថ្មីមួយសម្រាប់ម៉ាស៊ីន Laptop ព្រោះក្រាហ្វិច RTX សម្រាប់ម៉ាស៊ីន Laptop ក៏ត្រូវបានប្រកាសចេញ ស្របពេលគ្នា ក្នុងព្រឹត្តិការណ៍ CES 2019 ដែរ ដែលវាគឺជាគោលដៅស្នូល ក្នុងការជម្រុញបន្ថែមឲ្យហ្គេម ទទួលបានល្បឿន fps កាន់តែខ្ពស់ ដែលអាចលេងនៅលើអេក្រង់ ល្បឿន លឿនបែបនេះបាន។

HP Omen 15 ស៊េរី 2019 ប្រើប្រាស់អេក្រង់ទំហំ 15.6 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ IPS Panel (តម្លៃថ្លៃ) និង បន្ទះបង្ហាញ TN Panel (តម្លៃធូរថ្លៃ) ដែលអេក្រង់ទាំងពីរនេះ មានសមត្ថភាពបង្ហាញ រូបភាពកម្រិត Full HD ឬ 1080p អមមកជាមួយល្បឿន Respond Time 4ms។ រចនាបថគឺស្រោប និងការពារឡើងដោយជ័រស្វិត លាយជាមួយលោហៈធាតុ មានក្ដារចុចមានភ្លើង RGB និងមានកម្លាំងម៉ាស៊ីនដូចជា៖

• CPU Intel Core i7-8750H មាន 6 Cores និង 12 Threads @4.1GHz Cache 9MB

• RAM DDR4 ទំហំ 16GB អាចតម្លើងបាន 32GB (Bus 2667MHz)

• SSD M.2 PCIe NVMe ទំហំ 128/256/512GB តាមការជ្រើសរើស

• HDD 2.5in ទំហំ 1TB រង្វិលជុំ 7200RPM

• ក្រាហ្វិច Intel UHD 620

• ក្រាហ្វិចកាត NVIDIA GeForce RTX 2070/2080 (Max-Q Design) VRAM 8GB

• ដំណើរការដោយ Windows 10 64-bit

• ថ្មកម្លាំង 70Wh

• ទម្ងន់សរុប 2.38KG

ម៉ាស៊ីននេះបើទោះបីជាមានអេក្រង់លឿនពិតមែន តែមិនមែនគ្រប់ហ្គេម អាចលោតដល់ល្បឿន 240fps នោះទេ វាអាស្រ័យទៅលើក្រាហ្វិច ហ្គេមនោះដែរ ដែលភាគច្រើនមានតែហ្គេម បាញ់ប្រហារប៉ុណ្ណោះ ហើយក៏មិនទាំងអស់ដែរ។ សម្រាប់ការមកដល់ នៃម៉ាស៊ីននេះ គឺនៅក្នុងខែកុម្ភៈខាងមុខ សម្រាប់ម៉ាស៊ីន Refresh មានអេក្រង់ 60Hz ដែលមានតម្លៃ ចាប់ផ្ដើមពី USD 1,370 ឡើងទៅ រីឯម៉ាស៊ីនឡើងស៊េរី ដែល មានអេក្រង់ លោតដល់ 240Hz និងមាន Specs កប់ នឹងមកដល់តាមក្រោយ នាខែកក្កដា ឆ្នាំ 2019 ខាងមុខ ដោយតម្លៃនៅមិនទាន់បាន លាតត្រដាង នៅឡើយនោះទេ!

ដកស្រង់ចេញេពីhttp://cambo-report.com/article/15025