បណ្តាញសង្គម

Alienware Area 51m ប្រកាស​ចេញ មាន​កម្លាំង​យក្ស អាចប្ដូរ​ក្រាហ្វិច​និង CPU បានទៀតផង

បើយើងនិយាយអំពីម៉ូឌែល Area 51 សម្រាប់ម៉ាស៊ីនកុំព្យូទ័រ គឺមានតែផលិតផលរបស់ Alienware ប៉ុណ្ណោះ

ហើយវាក៏ជាប្រភេទម៉ាស៊ីន Desktop មានកម្លាំងខ្លាំងៗផងដែរ ហើយរហូតដល់ពេលយើងដើរមកដល់ឆ្នាំ 2019 ក្រុមការងារ Alienware បានសម្រេចគោលដៅធំមួយទៀត ដែលបានបង្កើតចេញនូវកុំព្យូទ័រចល័ត (Laptop) ស្ថិតក្នុងខ្សែស្រឡាយ Area 51 ជាមួយនឹងកម្លាំងត្រូវបានវេចខ្ចប់មកជាមួយផ្នែករឹងរបស់ម៉ាស៊ីន Desktop ពិសេសបើកសិទ្ធិឲ្យម្ចាស់របស់វាផ្លាស់ប្ដូរផ្នែករឹងបានថែមទៀតផង។

Alienware Area-51M គឺខុសប្លែកពីម៉ូឌែល Alienware ទូទៅ ព្រោះវាមានមាឌធំ កម្រាស់ក្រាស់ តែក៏មិនធ្ងន់ ប៉ុនា្មន ដែរត្រឹម 3.8 គីឡូក្រាម។ ការបង្កើតរូបរាងវាដូចរថក្រោះបែបនេះ ក៏ដើម្បីធ្វើឲ្យវា មានសមត្ថភាព ពិសេស ក្នុងការកែប្រែគ្រឿងក្នុង ដែលកុំព្យូទ័រភាគច្រើនមិនអាចធ្វើទៅបានគឺថា Area-51m បើក សិទ្ធិ ឲ្យ យើងផ្លាស់ប្ដូរ CPU របស់ Intel បាន (Desktop CPU) ទាំងជំនាន់ទី 8 និងទី 9 មានន័យថា អាចដាក់ Core i9-9900K មួយគ្រាប់ នៅក្នុង Socket របស់វាបាន អមមកជាមួយ នឹងការប្រើប្រាស់ ក្រាហ្វិចកាត ជំនាន់ថ្មី  របស់ nVIDIA គឺ RTX។ ម៉ាស៊ីននេះក៏មានរូបរាងប្លែកផងដែរ វាត្រូវបានរចនាឡើងថ្មីស្រឡាង ការពារដោយលោហៈលើក្រោម និងលាយជាមួយជ័រស្វិតនៅផ្នែកប្រើប្រាស់ខាងក្នុង មានភ្លើង RGB នៅខាង ក្រោយ និងផ្នែកក្ដារចុច ដោយលុបបំបាត់ភ្លើងនៅសងខាងម៉ាស៊ីនចោលទាំងស្រុង តែវាពិតជាប្លែក ព្រោះបើបានឃើញខាងក្រៅ ប្រាកដជាបាក់ចិត្ត។

Area-51m មានទំហំអេក្រង់ 17.3 អ៊ីញ ប្រើប្រាស់ផ្ទាំងបង្ហាញជាប្រភេទ IPS ដែលមានល្បឿនចាប់ពី 60Hz ឡើងទៅ 144Hz តាមការជ្រើសរើសរបស់អតិថិជន ដោយអេក្រង់នេះទៀតសោក ក៏មានបច្ចេកវិទ្យា G-Sync មករួចជាស្រេចទៀតផង ដែលអតិថិជនរបស់ Alienware អាចរីករាយក្នុងការ លេងហ្គេម បាន យ៉ាងរលូន អមជាមួយមុខងារ Tobii Eye-tracking ដែលចាប់កាយវិការទៅលើការបញ្ជាបានទៀតផង។ សម្រាប់កម្លាំងម៉ាស៊ីននៅពេលនេះ គឺវាបំពាក់មកជាមួយ Specs ដូចជា៖

•    CPU Intel ជំនាន់ទី 8th / 9th អាចជ្រើសរើសទៅតាមលេងម៉ូឌែល ដែលអ្នកពេញចិត្ត

•    RAM DDR4 ល្បឿន Bus 2400MHz ទំហំ 8/16GB និងអាចធ្វើការ Upgrade ឡើងទៅដល់ 64GB ក៏បាន។

•    SSD NVMe PCIe M.2 x 2 ទំហំតាមការជ្រើសរើស

•    Hard Disk Driver ទំហំ 1000GB

•    ក្រាហ្វិច NVIDIA RTX 2070/2080 (Max-Q Design) VRAM 8GB

•    Windows 10 64-bit

•    ថ្មកម្លាំង 90Wh

រន្ធតំណភ្ជាប់ផ្សេងៗ ត្រូវបានយកទៅបំពាក់នៅផ្នែកខាងក្រោយ ជាកត្តាចាំបាច់ ដើម្បី ភ្ជាប់ទៅ កាន់ ឧបករណ៍ផ្សេងៗ ដូចជា៖

•    HDMI 2.0 x 1

•    Mini DisplayPort x 1

•    LAN x 1

•    Alienware Graphic Amplifier x 1

•    Thunderbolt 3 x 1

•    USB A ជា USB 3.1 x 3

•    ឌុយសាកថ្ម

Area-51m ក៏អាចប្រើប្រាស់ធុងក្រាហ្វិចកាតខាងក្រៅផងដែរ បើសិនជាម្ចាស់របស់វាមិនចង់ធ្វើការ ផ្លាស់ ប្ដូរក្រាហ្វិចកាត ដែលមាននៅក្នុងម៉ាស៊ីនស្រាប់ ព្រោះវាមានឌុយ Graphics សម្រាប់តភ្ជាប់ GPU ពីខាង ក្រៅតាមរយៈរន្ធ Thunderbolt 3 ជួយជម្រុញទៅដល់ការលេងហ្គេមឲ្យទទួលបាន fps ខ្ពស់។

យ៉ាងណាក៏ដោយ នៅពេលនេះ Alienware មិនទាន់បានប្រាប់ឲ្យដឹងថាតើនៅពេលណា ទើប Arena-51m នឹងមានវត្តមានលក់នៅក្នុងទីផ្សារនោះទេសម្រាប់ម៉ូឌែលលេខខ្ពស់ តែក៏កុំរំពឹងទុកថា វាមានតម្លៃធូ ថ្លៃអី សម្រាប់ម៉ូឌែលមាន CPU ខ្ពស់ GPU ខ្ពស់ អេក្រង់ល្បឿនលឿន និង SSD ធំឲ្យសោះ ព្រោះគ្រាន់តែម៉ូឌល ដែលប្រើប្រាស់ CPU Intel Core i7-8700 មាន RAM DDR4 ទំហំ 8GB អង្គផ្ទុកទិន្នន័យ Hard Drive ទំហំ 1000GB ក្រាហ្វិច RTX 2070 អេក្រង់ 1080p @60Hz គឺមានតម្លៃចាប់ពី USD 2,549 ឡើងទៅហើយ ក្នុង ទីផ្សារអន្តរជាតិ ដែលត្រៀមនឹងចេញលក់នៅថ្ងៃទី29 ខែមករា ឆ្នាំ2019 នេះតទៅ។ ហេតុនេះ Alienware Area-51m គឺជាម៉ាស៊ីន Laptop ដែលប្រើប្រាស់ CPU របស់ Desktop អាចធ្វើការផ្លាស់ប្ដូរតាមការចង់បាន ថែមទាំងអាចប្ដូរក្រាហ្វិចតាមចំណង់ចំណូលចិត្តបានថែមទៀតផងនៅថ្ងៃអនាគត បើម្ចាស់របស់វា គិត ថា កម្លាំងប៉ុន្នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15029