បណ្តាញសង្គម

Razer បញ្ចេញ Monitor សម្រាប់​​លេង​ហ្គេម​ដំបូង​គេ​រ​បស់​ខ្លួន ដែលបំពាក់​មក​ជាមួយ​មុខងារ​ពិសេស​ជាច្រើន

 

ឆ្នាំ 2019 ក្រុមហ៊ុន Razer បានឈានជើងមួយកម្រិតទៀតហើយចូលក្នុងទីផ្សារកុំព្យូទ័រ ដោយក្រៅពីផលិត

ម៉ាស៊ីន Laptop លក់ និងផលិតផលនានាសម្រាប់ Gamers រួច ក្រុមហ៊ុន Razer បានសម្រេចចិត្តផលិតម៉ូនី ទ័រលក់មួយទៀត ដែលវាត្រូវបានប្រកាសចេញជាផ្លូវការក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Gaming Monitor នេះមានឈ្មោះហៅជាផ្លូវការថា Raptor បង្កើតឡើងយ៉ាង ពិសេសសម្រាប់ការលេងហ្គេម ហើយវាក៏អាចប្រើការទៅការងារការិយាល័យបានផងដែរ ដោយអមមក ជាមួយភ្លើង RGB បញ្ចេញពណ៌ស្រស់នៅជើងទម្រខាងក្រោម ដូចក្នុងរូបភាពបង្ហាញ។

Razer Raptor ប្រើប្រាស់អេក្រង់ IPS Panel សម្រាប់បង្ហាញរូបភាពក្នុងទំហំ 27 អ៊ីញ (Widescreen) មាន ល្បឿន Refresh Rate @144Hz និង Responds Time 1ms ធ្វើឲ្យការលេងហ្គេមនៅលើអេក្រង់ នេះបាន រលូនល្អពិសេសសម្រាប់អ្នកលេង ហ្គេមមានល្បឿនfpsខ្ពស់ម្យ៉ាងវាក៏មានមុខងារFreeSyncដែរ ដែលកាត់ បន្ថយនូវបញ្ហាTearingបានប្រសើរសម្រាប់ម្ចាស់ក្រាហ្វិចកាតAMD។Raptor មានសមត្ថភាពបង្ហាញរូប ភាព ក្នុងកម្រិត2Kឬ2560x1440pមានកម្រិតពន្លឺជះបាន420nitដែលមិនសូវជាល្អប៉ុន្មាននោះទេសម្រាប់អ្នក លេង ហ្គេមនៅទីតាំងដែលមានពន្លឺជះខ្លាំងតែបើលេងនៅក្នុងបន្ទប់ងងឹតឬមានពន្លឺល្មមនោះម៉ូនីទ័រនេះនឹងក្លាយ ជាឧបករណ៍បញ្ចេញភ្លើងពណ៌កប់ស៊េរីរបស់អ្នកដែលអាចកំណត់ពណ៌តាមកម្មវិធីRazerSynapse តាមការ ស្រលាញ់របស់អ្នក។

Raptorត្រូវបានបង្កើតឡើងសម្រាប់ភាពងាយស្រួលបង់អេក្រង់ទៅក្រោយបា178ឌឺក្រេនិងលើកកម្ពស់ បាន ក្នុងកម្រិតមុំ90ឌឺក្រេផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងរន្ធI/OពិសេសRazer បានភ្ជាប់មក រួចជាស្រេចនូវខ្សែ (Cable) ពណ៌បៃតង ដែលត្រូវបានកែច្នៃដោយខ្លួនឯងភ្ជាប់ទៅនឹងតួម៉ាស៊ីនរបស់ម៉ូនីទ័រ ដែលរត់បង្កប់ធ្វើឲ្យទីតាំងប្រើប្រាស់មិនរញ៉េរញ៉ៃច្រើនថែមទាំងមានភាពទាក់ទាញម្យ៉ាង ដែលយើងមិន ធ្លាប់បានឃើញនៅលើ Gaming Monitor ដទៃផ្សេងៗទៀត។ សម្រាប់រន្ធ I/O រួមមានដូចជា៖

•    HDMI 2.0 x 1

•    DisplayPort 1.4 x 1

•    USB ប្រភេទ C x 1 (ដើរតួជារន្ធអគ្គីសនី)

•    USB ប្រភេទ A ជា USB 3.1 x 2

សម្រាប់ការមកដល់ក្នុងទីផ្សារនៃRazerRaptorនៅមិនទាន់ប្រកាសឲ្យដឹងជាផ្លូវការនៅឡើយទេ ដោយក្រុម ហ៊ុនគ្រាន់តែប្រាប់ឲ្យដឹងថាវានឹងចេញមុខក្នុងទីផ្សារក្នុងឆ្នាំ2019នេះតែម្ដង ដោយតម្លៃក្នុងទីផ្សារអន្តរជាតិគឺ USD699.99ដែលអ្នកនឹងទទួលបានម៉ូនីទ័រមួយនិងខ្សែមួយឈុតមកជាមួយ។ ដូច្នេះតើប្រិយមិត្តគិតយ៉ាង ណាដែរសម្រាប់Gaming Monitorទំហំ27អ៊ីញ ល្បឿន 144Hz 1ms កម្រិត 2K មានតម្លៃ USD 700 មួយនេះ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15031