បណ្តាញសង្គម

ZTE គ្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​ដំណើរការ​ប្រព័ន្ធ 5G នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩

ក្រុមហ៊ុនប្រទេសចិន ZTE បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការត្រៀមប្រកាសស្មាតហ្វូនដំណើរការដោយប្រព័ន្ធ5Gនាពាក់កណ្ដាល

ឆ្នាំ២០១៩ដោយទំនងជាម៉ូឌែលនៃត្រកូលAxonនិងBladeជំនាន់ថ្មី។សារនេះឆ្លើយតបទៅនឹងការលើកឡើងនាខែធ្នូឆ្នាំទៅដោយZTEធ្លាប់ប្រកាសម្តងរួចមកហើយថាខ្លួននឹងក្លាយជាក្រុមហ៊ុនដំបូងដែលផ្តល់ជូនអតិថិជននូវប្រព័ន្ធ 5G និងទូរសព្ទ 5G។

ក្រុមហ៊ុនមានមូលដ្ឋានក្នុងទីក្រុងShenzhenមួយនេះបានសាកល្បងដោយជោគជ័យលើដំណើរការ5Gមួយ ចំនួនរួមបញ្ចូលទាំងការហៅចេញចូលការរុករកលើអ៊ីនធឺណិតនិងដំណើរការផ្ញើសារWeChatហើយអ្វីដែល ពិសេសខ្លួនក៏ទទួលភ្លើងខៀវរួចស្រេចចេញពីអាជ្ញាធរប្រទេសចិន។

រំឭកថាស្មាតហ្វូនកំពូលAxon9Proកន្លងទៅរបស់ZTEធ្លាប់បានប្រកាសក្នុងព្រឹត្តិការណ៍IFA2018ដោយឡែក សម្រាប់ជំនាន់ក្រោយនេះក៏រំពឹងនឹងមានការវិវត្តនូវបន្ទះឈីបថ្មីមុខងារកាមេរ៉ាAIក៏ដូចជាបច្ចេកវិទ្យាVR/AR ផងដែរ។

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1116000#utm_campaign=onpage