Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nubia Red Magic Mars ស្មាតហ្វូន Gaming ធូរ​ថ្លៃ ត្រៀម​ខ្លួន​ប្រលូក​ចូល​ទីផ្សារ​អាមេរិក

  • បោះពុម្ព

ក្នុងពិព័រណ៍ CES ប្រព្រឹត្តិទៅនៅទីក្រុង Las Vegas ក្រុមហ៊ុន ZTE បានប្រកាសពីការត្រៀមចេញលក់

ស្មាតហ្វូន Gaming ម៉ូឌែល Nubia Red Magic Mars ក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៣១ មករា ខាងមុខនេះតទៅ។

ជម្រើស RAM 6GB/64GB ROM មានតម្លៃទាបត្រឹមតែ ៣៩៩ ដុល្លារ ខណៈជម្រើសពីរផ្សេងទៀត 8/128GB និង 10/256GB ជំនួយម៉ាស៊ីនកាន់តែខ្លាំងប៉ុន្តែមិនទាន់បង្ហើបតម្លៃលក់ច្បាស់ការ។ការរចនាតួខ្លួនដ៏កប់ មាន ខ្នងក្រោយប្រើប្រាស់ភ្លើងដេញ RGB បន្សំប្រព័ន្ធបញ្ចុះកម្ដៅ Dual Liquid+Air Cooling ខណៈ ខាង មុខបំ ពាក់អេក្រង់ ៦ អ៊ីញ FHD+ ប្រើប្រាស់បន្ទះឈីប Snapdragon 845 ជាមួយប្រព័ន្ធប្រតិបត្តិ Android 9 Pie អមកា មេរ៉ាក្រោយ 16MP មាន Aperture f/1.8 និងខាងមុខ 8MP លាយឡំថាមពលថ្មធំ ៣ ៨០០mAh។

រំឭកថា Red Magic Mars មានលក់លើទីផ្សារប្រទេសចិនតាំងពីខែមុនមកម្ល៉េះ ហើយរំលងប៉ុន្មានថ្ងៃក៏ជាប់ ឈ្មោះជាស្មាតហ្វូនល្អបំផុតទាំង ១០ លើ AnTuTu ប្រចាំខែថែមទៀតផង៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1115721#utm_campaign=onpage