បណ្តាញសង្គម

ទូរទស្សន៍​តម្លៃ​ ៨ ពាន់​ដុល្លារ អាច​មូរ​ទុក​ពេល​ឈប់​ប្រើ

ក្រុមហ៊ុន LG បានបង្ហាញជាផ្លូវការនូវផលិតផលសម្រេចផលិតចេញពី Concept សម្រាប់លក់លើទីផ្សារនៅ

ឆ្នាំ ២០១៩ ដែលជាទូរទស្សន៍អាចមូរទុកបានពេលឈប់ប្រើ។

ទូរទស្សន៍ឈ្មោះ Signature OLED TV R នេះអាចទម្លាក់ខ្លួនចុះបន្តិចម្ដងៗនៅពេលចុចប៊ូតុង ហើយអាច ចេញ ជារូបរាងពេញវិញបានក្នុងពេលប្រមាណ ១០ វិនាទី។ ទូរទស្សន៍នេះមាន Mode មួយ ឈ្មោះថា "Line Mode” ដែលវានឹងបង្ហាញខ្លួនត្រឹម ១ ភាគ ៤ សម្រាប់បញ្ជាបទចម្រៀង និង មុខងារមួយចំនួនទៀត។ទូរទស្សន៍នេះមានអេក្រង់ប្រភេទ OLED ទំហំ ៦៥ អ៊ីញ អាចបង្ហា ញរូប ភាពក្នុងកម្រិត 4K ដោយមាន តម្លៃ លក់ចាប់ផ្ដើមពី ៨ ពាន់ដុល្លារឡើងទៅ និងចេញ លក់ នៅអំឡុង ខែមីនាខាងមុខនេះ៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1115631#utm_campaign=onpage