បណ្តាញសង្គម

ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ OnePlus និង Oppo អាច​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ Qi Charging!

បើសិនជាប្រិយមិត្តអ្នកអានជា អ្នកគាំទ្ររបស់ក្រុមហ៊ុន OnePlus នោះ អ្នកទាំងអស់គ្នានឹងដឹងថា ក្រុមហ៊ុន

នេះគឺអាចនិយាយបានថា មានទំនាក់ទំនង ឬសិ្ថតនៅក្នុងសម្ព័ន្ធ ជាមួយនឹងក្រុមហ៊ុន Oppo ដោយ ក្រុមហ៊ុន ទាំងពីរនេះ ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុន BBK Electronics ដូចគ្នា។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Oppoទើបតែបានចូលរួម ធ្វើការជាមួយនឹងក្រុមហ៊ុន Wireless Power Consortium ដូច្នេះមានន័យថា ស្មាត ហ្វូន ជំនាន់ក្រោយៗ របស់ Oppo ហើយថែមទាំង OnePlus នឹងទទួលបានបច្ចេកវិទ្យា សាកថ្មដោយឥតខ្សែ Qi Charging ផងដែរ។

ក្រុមហ៊ុន Wireless Power Consortium គឺបានបង្កើតឡើងក្នុងគោលដៅ សម្រាប់អភិវឌ្ឍន៍ និង ផ្សព្វ ផ្សាយ បច្ចេកវិទ្យាQiWirelessCharging(បច្ចេកវិទ្យាសាកថ្មដោយឥតខ្សែ)ដោយសមាជិករួមក្នុងពេលនេះមានដូច ជា Apple, Samsung, Huawei, ZTE, Panasonic និង Sony។ល។ ដើម្បីអាចចូលរួម ក្នុងក្រុមហ៊ុន WirelessPower Consortium បានគឺលុះត្រាតែក្រុមហ៊ុននោះ មានស្មាតហ្វូនដែលប្រើប្រាស់ Qi Wireless Charging ក៏ប៉ុន្ដែOppoមិនទាន់មានស្មាតហ្វូនណាមួយមាន នោះទេដូច្នេះនា ពេលឆាប់ខាងមុខ នេះយើង នឹងអាចឃើញមានបច្ចេកវិទ្យាសាកថ្មឥតខ្សែQiChargingនៅលើស្មាតហ្វូនម៉ូឌែលក្រោយ ៗរបស់Oppoនិង បន្ទាប់មកOnePlusក៏ដើរតាមពីក្រោយដែរហើយ។ទោះបីជាយ៉ាងយើងមិនអាចសង្ឃឹមឃើញ បច្ចេកវិទ្យា សាកថ្មដោយឥតខ្សែនេះនៅលើOnePlus7នោះទេដោយទូរសព្ទនេះត្រូវបានចាប់ផ្ដើមធ្វើការ ផលិត ទៅ ហើយដូច្នេះយើងអាចសង្ឃឹមឃើញច្រើនថានឹងមាននៅលើOnePlus7Tឯណោះ។

សរុបមកស្មាតហ្វូនម៉ូឌែលក្រោយរបស់ក្រុមហ៊ុន Oppo អាចនឹងប្រើប្រាស់បច្ចេកវិទ្យា សាកថ្មដោយឥតខ្សែ QiChargingហើយគេក៏រំពឹងទុកថាក្រុមហ៊ុនOnePlusអាចនឹងយកបច្ចេកវិទ្យានេះទៅប្រើលើស្មាតហ្វូនជំនាន់ ក្រោយៗដូចគ្នា។សម្រាប់នាពេលបច្ចុប្បន្ននេះយើងនៅមិនទាន់ដឹងថាOppoនឹងបញ្ចេញស្មាតហ្វូនដែលប្រើ ប្រាស់ បច្ចេកវិទ្យាសាកថ្ម ដោយឥតខ្សែនេះ នៅពេលណានោះឡើយ ដោយប្រហែល ជាពាក់កណ្ដាលឆ្នាំ 2019 ឬក៏អាចដើមឆ្នាំនេះ ក៏ថាបាន។

ដកស្រង់ចេញពីhttp://cambo-report.com/article/15054