Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Seagate ប្រកាស​ចេញ SSD NVMe ថ្មី ២ ម៉ូឌែល មាន​ល្បឿន​លឿន​មិន​ធម្មតា

  • បោះពុម្ព

Seagate នៅឆ្នាំ 2019 នេះបានប្រកាសចេញជាផ្លូវការនូវផលិតផលថ្មី របស់ខ្លួនទៀតហើយ តែលើកនេះមិន

មែន ជាអង្គផ្ទុកទិន្នន័យ (HDD) នោះទេ គឺវាជាប្រភេទ SSD ជំនាន់ថ្មី ល្បឿនលឿន ដែលអាចប្រជែងជា មួយនឹង ផលិតផលផ្សេងៗទៀត ដែលកំពុងមានវត្តមាន ក្នុងទីផ្សារនាពេលបច្ចុប្បន្ន ឬត្រៀមនឹងចេញ ឆាប់ ៗខាងមុខនេ។ អង្គផ្ទុកទិន្នន័យ SSD របស់ Seagate ទាំងពីរម៉ូឌែលនេះ រួមមានដូចជា BarraCuda 510 និង FireCuda 510 ជាប្រភេទ PCIe NVMe ដែលនឹងធ្វើឲ្យម៉ាស៊ីនកុំព្យូទ័រ របស់អ្នករត់បាន លឿនជាងមុន ជុំវិញការបិទបើក និងរង់ចាំការចូលហ្គេម និងកម្មវិធីជាដើម ។ល។

ទាំង BarraCuda 510 និង FireCuda 510 គឺជាប្រភេទ SSD M.2 លេខ 2280 ដែលអាចយកទៅតម្លើង ប្រើ ប្រាស់នៅលើ Motherboard ស៊េរីថ្មីៗ បានទាំងអស់មិនថា Desktop ឬ Laptop នោះទេ ដោយវាមាន Interface Gen 3 x 4 ធានាទៅដល់ស្ថេរភាព នៃល្បឿនប្រើប្រាស់ ឲ្យរត់បានស្រួល តាមតម្រូវការ ដោយ អតិថិជនរបស់ Seagate មានជម្រើសដូចជា៖

• BarraCuda 510 មានទំហំ 256/5120GB

• FireCuda 510 មានទំហំ 1000/20000GB

ភាពខុសប្លែកគ្នាតែទំហំនេះ ក៏ខុសគ្នាផងដែរ ទៅលើល្បឿន ដោយ BarraCuda 510 មានល្បឿន Read លោតដល់ 3400MB/s និង Write ដល់ 2100MB/s ចំនែក FireCuda 510 រឹតតែមាន ល្បឿនលឿនដោយ Read លោតដល់ 3450MB/s និង Write ដល់ 3200MB/s។

សម្រាប់ទំហំមេម៉ូរីផ្ទុក និងល្បឿនលឿនបែបនេះ អ្នកប្រើប្រាស់អាចរីករាយ ក្នុងការប្រើប្រាស់ ទៅលើការ ងារ ធ្ងន់ៗ បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ខ្វាយខ្វល់ ទៅលើបញ្ហាគាំងនោះទេ បើអ្នកប្រើប្រាស់ SSD ទាំងនេះ នៅលើកុំព្យូទ័រ ល្បឿនលឿន។ ការរង់ចាំនៃការ Loading ហ្គេម ឬក្នុងការ Import/Export នូវ File ធំៗ គឺកាន់តែមានប្រសិទ្ធភាព ជាងមុន ថែមទាំងមានទំនុកចិត្តខ្ពស់ ទៅលើសេវាកម្មទៀតផង ពិសេស មិន ចាំបាច់ខ្វល់ អំពីបញ្ហាផ្នែករឹងនោះទេ ព្រោះ Seagate មានការធានាចេញ ពីរោងចក្រដល់ទៅ 5 ឆ្នាំ សម្រាប់ អតិថិជនខ្លួន តែគួរឲ្យស្ដាយ តម្លៃនៅមិនទាន់ លាតត្រដាងឲ្យបានដឹង នៅឡើយទេ គ្រាន់តែថា វានឹងមក ដល់ ទីផ្សារ យ៉ាងយូរបំផុតនៅខែមីនា ខាងមុខ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15055