Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lenovo ជាក្រុមហ៊ុន​បាន​ប្រើ​បន្ទះ​ឈីប Snapdragon 855 ដំបូ​ង​គេ​បង្អស់!

  • បោះពុម្ព

ជារៀងរាល់ឆ្នាំទៅហើយ Samsung តែងតែជាក្រុមហ៊ុនដំបូងគេបង្អស់ ក្នុងការប្រើប្រាស់បន្ទះឈីប ជំនាន់ថ្មី

ៗរបស់ក្រុមហ៊ុន Qualcomm ក៏ប៉ុន្ដែសម្រាប់ឆ្នាំនេះ មើលទៅស្ថានភាពមានការប្រែប្រួល ដោយនៅថ្ងែទី 29 ខែមករាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Lenovo នឹងដាក់លក់ស្មាតហ្វូនម៉ូឌែល Z5 Pro GT ជាផ្លូវការ ហើយក៏ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបានបំពាក់បន្ទះឈីប Snapdragon 855 ថែមទៀតផង។

 ក្រុមហ៊ុន Lenovo បានដាក់បង្ហាញអំពីស្មាតហ្វូនម៉ូឌែលថ្មីមួយនេះ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ 2018 ដោ យបានសន្យាថាខ្លួននឹងបើកឲ្យអ្នកទាំងអស់គ្នា កក់ទុកជាមុនបានចាប់ពីថ្ងែទី 15 ខែមករា ឆ្នាំ 2019 ក៏ប៉ុ ន្ដែ ឥឡូវនេះត្រូវបានពន្យារពេលទៅថ្ងែទី 22 វិញ ហើយការលក់នៅលើទីផ្សារ ចាប់ផ្ដើមពីថ្ងែទី 29 ខែម ករា ឆ្នាំ 2019 នេះតទៅ។ Lenovo Z5 Pro GT គឺជាការអាប់ដេតពីម៉ូឌែល Z5 Pro ដែលនៅ តែរក្សា ការ ប្រើ ប្រា ស់អេក្រង់ហូត ដោយលើកនេះបានបំពាក់ បន្ទះឈីបចុងក្រោយរបស់ Qualcomm និងមានរ៉េមទំហំធំដល់ ទៅ 12GB ឯណោះ ហើយលក្ខណៈខុសគ្នាផ្សេងទៀត យើងឃើញមាននៅលើត្រង់ផ្នែកកាមេរ៉ាខាងក្រោយ ដែលពេលនេះមានសញ្ញាខ្សែពណ៌ក្រហមនៅជុំវិញកាមេរ៉ា និងនៅផ្នែកខាងក្រោយអេក្រង់ហូតផងដែរ។ 

 ចំណែកឯផ្នែកអេក្រង់ និងទំហំសេនស័រកាមេរ៉ា មិនមានការផ្លាស់ប្ដូរអ្វីឡើយពីម៉ូឌែល Z5 Pro ដោយមាន អេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ AMOLED ជាមួយបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ ហើយចំពោះ សេនស័រ កាមេរ៉ា ភ្លោះនៅផ្នែកខាងក្រោយវិញ មានទំហំ 16 + 24 មេហ្គាភិចសែលដដែល។ ទោះបីជាថ្ងែ ដាក់លក់ ត្រូវបានពន្យារពេល ក៏ប៉ុន្ដែតម្លៃនៅរក្សាដូចដើម ដោយម៉ូឌែលរ៉េម 6GB/ទំហំផ្ទុក 128GB មានតម្លៃ $390 ដុល្លារអាមេរិក, ម៉ូឌែលរ៉េម 8GB/ទំហំផ្ទុក 256GB មានតម្លៃ $500 ដុល្លារអាមេរិក និងម៉ូឌែលដែលខ្លាំងជាង គេគឺមានរ៉េម 12GB/ទំហំផ្ទុក 512GB នៅក្នុងតម្លៃ $650 ដុល្លារអាមេរិក។

 សរុបមក សម្រាប់ពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Lenovo នឹងដាក់លក់ស្មាតហ្វូនម៉ូឌែល Z5 Pro GT នេះនៅក្នុងប្រទេសចិនសិន ហើយបើសិនជានៅពេលស្មាតហ្វូននេះ ចេញជាផ្លូវការជាសកល នោះនឹង អាច ធ្វើឲ្យមនុស្យជាច្រើនមានការចាប់អារម្មណ៍លើវាជាមិនខាន ដោយសារតែតម្លៃសមរម្យ និងមាន បំ ពាក់ដោយកម្លាំងម៉ាស៊ីនយ៉ាងខ្លាំងថែមទៀតផង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15067