Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្យ៉ាង​ដែរ​​បើ​សិន​ជា Apple ធ្វើការ​រចនា iPhone ស៊េរី 2019 ឲ្យមាន​រូបរាង​ជ្រុង​ដូច iPhone 5

  • បោះពុម្ព

ប្រហែលជាសប្ដាហ៍មុន យើងទាំងអស់គ្នាបានឃើញ ការរចនាផ្នែកខាងក្រោយរបស់ iPhone ស៊េរី 2019

ដែលមានការឌីហ្សាញម៉ូតកាមេរ៉ាបួនជ្រុង ស្រដៀងទៅនឹងម៉ូឌែល Mate 20 របស់ Huawei ដែរ ក៏ប៉ុន្ដែមាន មនុស្យជាច្រើនបានចេញមតិថា រូបរាងដូចនេះគឺមិនមានភាពស្រស់ស្អាតនោះទេ។ ទោះបីជាយ៉ាងណា រូប រាងរបស់ iPhone 11 ឬក៏ iPhone XL ពិតប្រាកដនៅមិនទាន់មាននរណា ដឹងច្បាស់នោះឡើយសម្រាប់ នា ពេ ល បច្ចុប្បន្ននេះ ដោយឡែកមានមនុស្យជាច្រើនបានគាំទ្រ ឲ្យក្រុមហ៊ុន Apple យកគម្រូពី iPhone 5 មកធ្វើការឌីហ្សាញឲ្យ iPhone ស៊េរី 2019 ជាសារថ្មីម្ដងទៀត។

ប្រាកដណាស់ សម្រាប់ពេលឥឡូវនេះ រចនាបថរបស់ iPhone ស៊េរី 2019 នៅមិនទាន់ច្បាស់នៅឡើយ ក៏ ប៉ុន្ដែបើសិនជាយើងមើលទៅលើ iPad Pro ស៊េរី 2018 គឺមានរូបរាងជ្រុងដូចជាការឌីហ្សាញ មាននៅលើ iPhone 5 អញ្ចឹងដែរ ហើយវានៅតែមានភាពស្រស់ស្អាតដដែល ដូច្នេះទើបបានជាមានអ្នកគំាទ្រ iPhone ជាច្រើនចង់ឲ្យ Apple យកការរចនានេះមកដាក់នៅលើ iPhone នៅក្នុងឆ្នាំ 2019 នេះផងដែរ។ ទោះបីជា iPhone 5 បានដាក់ចេញលក់តាំងពីឆ្នាំ 2012 ក៏ដោយ ការឌីហ្សាញរបស់វាវិញ គឺមិនសូវទាន់ចាស់ ឬក៏ ហួ សសម័យដែរ ដូច្នេះបើសិនជា Apple បូកផ្សំការរចនារបស់ iPhone XS ជាមួយនឹង iPhone 5 នោះអាចមាន អ្នកចាប់អារម្មណ៍ច្រើន។ ការយល់ឃើញដូច្នេះហើយ ទើបមានគេហទំព័រមួយឈ្មោះថា 9to5mac ក៏បាន ធ្វើការស្ទង់មតិមួយអំពីរឿងនេះ ហើយលទ្ធផលវិញ គឺបានឃើញថាមានមនុស្យជាច្រើន ចូលចិត្តគំ និត មួយ នេះ។

សរុបមក ប្រាកដណាស់នេះមិនមែនជា ការលេចធ្លាយអ្វីឡើយ ដោយគ្រាន់តែជាការផ្ដល់មតិ និងការស្នើ ឲ្យ ក្រុមហ៊ុន Apple ផ្លាស់ប្ដូរការឌីហ្សាញទៅលើ iPhone ស៊េរី 2019 គ្រាន់បើជាទុកការរចនាដូច iPhone XS ដដែល។ ហើយចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ គិតយ៉ាងដែរចំពោះការឌីហ្សាញដូចនេះ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15069