បណ្តាញសង្គម

Redmi Note 7 ត្រូវបានលក់ដាច់អស់ 100,000 គ្រឿង ត្រឹមរយៈពេលជាង 8 នាទី!

សម្រាប់ដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Xiaomi បានធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ស្ថិតនៅក្រោមម៉ាក

Redmi មានពាក្យតំណាងសរសេរនៅខ្នងខាងក្រោយថា “Redmi By Xiaomi”។ ចំពោះស្មាតហ្វូននេះដែរ គឺមានឈ្មោះថា Redmi Note 7 ដោយរូបរាងរបស់វា ស្រដៀងគ្នាទៅនឹងម៉ូឌែល Mi Play ដែរ ដូចជាមានអេ ក្រង់ខាងមុខ បែបតំណក់ទឹកធ្លាក់ ឯនៅផ្នែកខាងក្រោយ មានពណ៌លាយគ្នាប្រភេទ Gradients រួមទាំងទី តាំង ដាក់កាមេរ៉ា និងកន្លែងស្កេនម្រាមដៃ ជាដើម។

ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកតំណាងរបស់ Xiaomi បានបង្ហាញអោយដឹងថា ខាងក្រុមហ៊ុន គឺបាន ត្រៀមរួចរាល់ សម្រាប់ការបញ្ចេញលក់ទូរសព្ទ Redmi Note 7 ចំនួន 1 លានគ្រឿង នៅចុងខែមករា នេះ។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថានៅក្នុងថ្ងៃនេះ ស្មាតហ្វូនម៉ូឌែល Redmi Note 7 ត្រូវបានលក់ដាច់ អស់រហូតដល់ទៅ 100,000 គ្រឿង ក្នុងរយៈពេលត្រឹម 8 នាទី 36 វិនាទី ប៉ុណ្ណោះ (នេះបើយោងទៅតាមការ សេសេរបង្ហោះលើ Weibo របស់លោក Lu)។ នេះពិតជាដំណឹងល្អ និងរំភើបបំផុត សម្រាប់ក្រុមហ៊ុន ពីស្មា តហ្វូន ហ្វូនបើកទំព័រដើមឆ្នាំ Redmi Note 7 នេះ ជាមួយរូបរាង លក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន តម្លៃសមរ ម្យ អាចទាក់ ចិត្តអ្នកប្រើប្រាស់ អោយមកចាប់អារម្មណ៍លើបាន។

សូមរំលឹកបន្តិច៖ Redmi Note 7 គឺមានទំហំអេក្រង់ 6.3 អ៊ីញ ប្រភេទ 19.5:9 Full-HD, បំពាក់ដោយបន្ទះ ឈីប Snapdragon 660, មានថ្មធំទំហំ 4,000mAh, ប្រើប្រាស់ USB Type-C និងមានរន្ធកាសថែមទៀត។ ចំណែកផ្នែកកាមេរ៉ាវិញ ខាងមុខមានសេនស័រកាមេរ៉ា ទំហំ 13 មេហ្គាភិចសែល ហើយនៅផ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាមួយមានសេនស័រទំហំធំ ដល់ទៅ 48 មេហ្គាភិចសែល ឯណោះ និងមួយ ទៀត មានទំហំ 5 មេហ្គាភិចសែល។ ដើម្បីស្វែងយល់បន្ថែម អ្នកអាច ចុចត្រង់នេះ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15074