បណ្តាញសង្គម

ស្មាតហ្វូន​ឈ្មោះ​កូដ “Waterdrop” របស់ vivo នឹង​មក​ដល់​នៅ​ថ្ងៃ​ទី 24 ខែ​មករា ឆាប់ៗ​ខាង​មុខ​នេះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារយើងបានធ្វើការចុះផ្សាយនូវព័ត៌មានមួយ ពាក់ព័ន្ធនឹងរូបភាពលេចធ្លា

យបង្ហាញអំពីគែម ឬជ្រុងនៃស្មាតហ្វូនមួយម៉ូឌែល របស់ក្រុមហ៊ុន vivo ដែលវាមានរូបរាងប្លែកខុស ពី ស្មា តហ្វូនដទៃផ្សេងៗទៀត ក្នុងពេលបច្ចុប្បន្ន។ បន្ថែមលើសពីនោះ គេក៏បង្ហើបអោយយើងទាំងអស់គ្នា បាន ដឹង ខ្លះៗ ផងដែរ ជាមួយឈ្មោះកូដលើស្មាតហ្វូនេះ ដោយវាត្រូវបានគេហៅថា “Waterdrop”។

សម្រាប់នៅក្នុងពេលនេះដែរ ក្រុមហ៊ុន vivo ក៏បានធ្វើការប្រកាសអោយដឹងនូវដំណឹងល្អមួយ ដែលបញ្ជាក់ ពីថ្ងៃដាក់បង្ហាញស្មាតហ្វូន ដែលមានឈ្មោះកូដ “Waterdrop” ជាផ្លូវការ ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង របស់ អ្នក គាំទ្ររបស់ខ្លួន ទាំងអស់។ បើយោងទៅតាមផ្ទាំងផូស្ទ័រមួយ គឺបានបញ្ជាក់យ៉ាងច្បាស់ថា vivo នឹងធ្វើ ការ ដាក់បង្ហាញសមិទ្ធផលជំនាន់ថ្មី នៅថ្ងៃទី 24 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះឯង។ នៅក្នុងរូបភាព Poster មួយនេះ ក៏មិនបានបង្ហាញពីរូបរាងទូរសព្ទនោះដែរ គ្រាន់តែបង្ហាញ ជារូបតំណក់ទឹកស្រក់មួយតក់ ប៉ុណ្ណោះ ហើយបើងាកទៅមើលរូបភាពដែលធ្លាប់លេចធ្លាយ គឺបង្ហាញតែគែម ឬជ្រុងមួយ នៃស្មាតហ្វូន ដែ ល មើលទៅដូចជាកញ្ចក់កោងអញ្ចឹង ក៏ប៉ុន្ដែមិនដឹងថានេះជាផ្ទៃខាងក្រោយ ឬខាងមុខនោះទេ។

អញ្ចឹងសរុបមកវិញ សម្រាប់ប្រិយមិត្ត និងជាអ្នកគាំទ្រ ដែលកំពុងតែចង់ដឹង និងរង់ចាំវត្តមាន ស្មាតហ្វូន ដែ លមានឈ្មោះកូដ “Waterdrop” របស់ក្រុមហ៊ុន vivo នោះ អាចធ្វើការចំណាំ ថ្ងៃដែលគេបានបង្ហាញ ដូច នៅខាងលើបាន។ ចំពោះរូបរាង លក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន និងផ្សេងៗ យើងទាំងអស់គ្នា នឹងបានដឹង កាន់តែច្បាស់ នៅពេលដែលវាប្រកាសចេញវត្តមាន ជាផ្លូវការ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15075