បណ្តាញសង្គម

Galaxy J4+ ជា​ស្មាតហ្វូន​ធុន​មធ្យម​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់

Samsung Galaxy J4+ ជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីនៃត្រកូល J របស់ក្រុមហ៊ុន ហើយការបញ្ចេញស៊េរី

នេះមក វាទទួលបានជោគជ័យគួរអោយកត់សម្គាល់ផងដែរ ព្រោះតាំងពីមានវត្តមាន ក្នុងទីផ្សារប្រ ទេស កម្ពុជា រហូតមកដល់ពេលនេះ នៅតែមានការគ្រាំទ្រ ហូរហែពីសំណាក់អតិថិជន ជាពិសេសនោះ ជាយុវ វ័យ តែម្តង នេះបើយោងតាម ពត៌មានពីក្រុមហ៊ុនផ្ទាល់។

Galaxy J4+ អាចទាក់ទាញចិត្តអ្នកប្រើប្រាស់បានបែបនេះ ក៏ព្រោះតែវាមានអេក្រង់ធំដល់ 6 អ៊ីញ អាច បង្ហា ញរូបភាពក្នុងកម្រិត HD+ និងមានរូបរាងទាន់សម័យ ស័ក្តិសមសម្រាប់យុវវ័យសម័យនេះ។ ចំពោះកម្លាំង ម៉ាស៊ីនវិញ វាប្រើប្រាស់ឈីប Snapdragon 425, មាន CPU Quad-core រត់ក្នុងល្បឿន 1.4 GHz។ ស្មាត ហ្វួននេះ មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB ដោយយើងក៏អាចបន្ថែមខាងក្រៅ ដល់ទំហំ 512GB និងមានរ៉េមទំហំ 2GB ផងដែរ។ ស្មាតហ្វូននេះមានកម្លាំងថាមពលថ្ម 3300 mAh ធំល្មមដែល ធ្វើអោយ យើង មិនបារម្មណ៍នឹងបញ្ហាឆាប់អស់ថ្មឡើយ បូករួមនឹងសមត្ថភាពកម្លាំងម៉ាស៊ីនគ្រាន់បើដែរនោះ ធ្វើឲ្យ ការលេងហ្គេម ក៏ដូចការកំសាន្តរបស់អ្នក កាន់តែប្រសើរ។ Galaxy J4+ មានកាមេរ៉ាមុខទំហំ 5MP មានមុខ ងារ Selfie Focus និងភ្លើងជំនួយ LED Flash (3-Level) ធ្វើអោយការថតរូបភាព  Selfie របស់អ្នកបាន ស្អាត ។ ចំពោះកាមេរ៉ាគោលខាងក្រោយមានទំហំ 13MP ជាប្រភេទ Autofocus និងមានកម្រិត Aperture 1.9 ភ្ជា ប់ជា មួយភ្លើង Flash មួយគ្រាប់ផងដែរ។ វាមានជម្រើស ៣ ពណ៌សម្រាប់អោយយើងជ្រើសរើស គឺពណ៌ ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ដែលជាពណ៌កំពុងតែពេញនិយម។

អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ Galaxy J4+ នេះ លោកអ្នកអាចរកជាវបាន នៅគ្រប់ដេប៉ូ ចែកចាយទូរសព្ទដៃ សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជា ជាមួយត្រឹមតែ $159 តែប៉ុណ្ណោះ។ សម្រាប់ ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕

ដកស្រង់ចេញពីhttp://cambo-report.com/article/15080