Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេនស័រ​កាមេរ៉ា​របស់ OnePlus 7 អាច​នឹង​មាន​មុខងារ Zoom បាន 10 ដង!

  • បោះពុម្ព

នៅក្នុងថ្ងែទី 16 ខែមករា ឆ្នាំ 2019 នេះក្រុមហ៊ុន Oppo និងដាក់បង្ហាញស្មាតហ្វូនដំបូងគេបង្អស់លើពិភព

លោក ដែលមានបំពាក់សេនស័រកាមេរ៉ាអាច Zoom បានដល់ទៅដប់ដងឯណោះ ហើយដោយសារតែក្រុមហ៊ុន OnePlus ស្ថិតនៅក្នុងក្រុមហ៊ុនតែមួយជាមួយនឹងក្រុមហ៊ុន Oppo ដូច្នេះយើងនឹងអាចសង្ឃឹមឃើញថា សេនស័រកាមេរ៉ាពិសេសនេះ ក៏អាចនឹងធ្លាក់មកលើ OnePlus 7 ឬក៏ស្មាតហ្វូនជំនាន់ក្រោយៗរបស់ OnePlus បានដែរ។

បើសិនជាយើងមើលទៅ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ មុខងារនិងលក្ខណៈពិសេសជាច្រើន ដែលមាន នៅលើស្មាតហ្វូនរបស់ OnePlus គឺសុទ្ធតែមាននៅក្នុងស្មាតហ្វូនលំដាប់កំពូលរបស់ Oppo ជាមុនសិន ឬក៏ បញ្ចេញក្នុងពេលតែមួយគ្នា ដូច្នេះចំពោះសេនស័រកាមេរ៉ាអុបទិក ពង្រីកបានដល់ទៅដប់ដងនេះ ក៏មានឱ កាស មានមុខនៅលើស្មាតហ្វូន OnePlus 7 ឬក៏ស្មាតហ្វូនជំនាន់ក្រោយៗរបស់ OnePlus ផងដែរ។ ចំណែ កឯស្មាតហ្វូនដែលនឹងទទួលបានសេនស័រកាមេរ៉ាពិសេសមុនគេ គឺត្រូវបានគេរំពឹងទុកថាជា ស្មាតហ្វូន Oppo F19 និង Oppo F19 Pro ហើយសម្រាប់បច្ចេកវិទ្យា Zoom បានដល់ទៅដប់ដងនេះ ក៏ត្រូវបាន គេរំ ពឹងថានឹងមានលក្ខណៈស្រដៀង ទៅនឹងបច្ចេកវិទ្យា Zoom ប្រាំដង ដែលក្រុមហ៊ុន Oppo បានដាក់បង្ហា ញ កាលពីនៅព្រឹត្តិការណ៍ MWC នៅឆ្នាំ 2017 អញ្ចឹងដែរ ដោយគ្រាន់តែលើកនេះក្រុមហ៊ុន Oppo ដាក់ឲ្យប្រើ ប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួនតែម្ដង។

សរុបមក នាពេលបច្ចុប្បន្ននេះ OnePlus 6T អាចធ្វើការពង្រីករូបភាពបាន 2x ដងប៉ុណ្ណោះ ដោយប្រើប្រាស់ Software ជំនួយផងដែរ ដូច្នេះសម្រាប់ស្មាតហ្វូនជំនាន់ក្រោយរបស់ ក្រុមហ៊ុន OnePlus យើងអាច សង្ឃឹម ឃើញមានសេនស័រកាមេរ៉ា Zoom បានដល់ទៅដប់ដងឯណោះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15082