បណ្តាញសង្គម

គោរម្យងារ ជាឧកញ៉ា នៅកម្ពុជា មានចំនួន ៧០៤រូប គិតចាប់ពីឆ្នាំ​ ១៩៩៤​​ ដល់​ ដើមឆ្នាំ​​ ២០១៤​

ត្បូងឃ្មុំ៖ តាមរយៈការព្យាយាម ស្រាវជ្រាវកន្លងមក គោរម្យងារ ជាឧកញ៉ា ដែលមានលេខរៀងទី១ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៤ ដល់លេខរៀងទី៧០៤ ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សរុបមានចំនួន៧០៤នាក់ នេះបើយោងតាម ការចុះផ្សាយ ជាសាធារណៈ របស់គេហទំព័រ កាសែតកោះសន្តិភាព កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ ។

យោងតាម អនុក្រឹត្យ លេខ១៥ អនក្រ ចុះថ្ងៃទី៥ មេសា ឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីទី១ និងទី២ ត្រង់មាត្រា២ ចែងថា «សប្បុរសជន ដែលបានធ្វើអំណោយ ជូនរដ្ឋ ជាថវិកា ឬសម្ភារ មានតម្លៃលើសពី ១០មុឺនដុល្លារអាមេរិក ឡើងទៅ នឹងត្រូវបានជូន មេដាយស្ថាបនាជាតិ ថ្នាក់លេខ១ និងត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ជាអម្ចាស់ជីវិតតម្កល់ លើត្បូង ដើម្បីទ្រង់ ព្រះរាជទាន គោរម្យងារជា «ឧកញ៉ា» ។

ខាងក្រោមនេះ ជាបញ្ជីរាយនាមឧកញ៉ា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៤ សរុបចំនួន ៧០៤រូប៖