បណ្តាញសង្គម

LG G8 thinQ អាច​នឹង​ប្រើ​មុខ​ងារ​ស្កេន​មុខ 3D ធានា​ដល់​សុវត្ថិ​ភាព​កាន់​តែ​ខ្ពស់​សម្រាប់​ការ​ដោះ​សោរ!

កាលពីសប្ដាហ៍កន្លងទៅយើងទទួលបានព័ត៌មានមួយចំនួនទាក់ទងទៅនឹងកំពូលស្មាតហ្វូន របស់ក្រុមហ៊ុន

LG ដែលត្រៀមនឹង បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC 2019 សប្ដាហ៍ក្រោយនេះ ដោយឆ្នាំនេះ V50 អាច នឹងចេញស្របពេល ជាមួយ G8 ThinQ អញ្ចឹងដែរ។ ជាងនេះទៅទៀត មកដល់សប្ដាហ៍នេះ ព័ត៌មាន ទាក់ ទងទៅនឹង ស្មាតហ្វូនរបស់ក្រុមហ៊ុន LG បានមកដល់ទៀតហើយ គឺថា G8 thinQ នឹងមានកាមេរ៉ាខាងមុខ ដែលប្លែកខុសគេ ជាមួយនឹងសមត្ថភាពពិសេស អាចធ្វើការស្កេនមុខបែប 3D ជួយពង្រឹងបន្ថែមទៅលើ ការដោះសោរដោយស្កេនផ្ទៃមុខ។

ជាទូទៅស្មាតហ្វូន Android ដែលមានមុខងារស្កេនមុខ ដើម្បីដោះសោរ គឺប្រើប្រាស់កាមេរ៉ាខាងមុខ តែ បើនិយាយអំពីសុវត្ថិភាព គឺវានៅមិនទាន់មានភាពច្បាស់ការ ឬសុវត្ថិភាពខ្ពស់ដូច ទៅនឹងមុខងារ Face ID របស់ Apple នោះទេ ដោយសារតែការ ប្រើប្រាស់បច្ចេកវិទ្យាខុសគ្នា។ សម្រាប់ឆ្នាំ 2019 នេះ G8 ThinQ នឹង ប្រើប្រាស់កាមេរ៉ាប្លែក ដែលមានសេនស័រជាប្រភេទ ToF អាចធ្វើឲ្យវាអាចស្កេនផ្ទៃមុខមនុស្សជា លក្ខ ណៈ 3D បាន មានន័យថា វាមានសុវត្ថិភាពជាជាង ការប្រើប្រាស់សេនស័រកាមេរ៉ាធម្មតា ថែមទាំង អាច ប្រើប្រាស់ បាន គ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលយប់ មិនថាក្រៅផ្ទះ ឬក្នុងផ្ទះឡើយ។

សេនស័រមានសមត្ថភាពស្កេនមុខបែប 3D នេះ តាមការពិតទៅមិនមែន ជាបច្ចេកវិទ្យាថ្មីនោះទេ ព្រោះ ថា វាត្រូវបានយកទៅបំពាក់ និងប្រើប្រាស់នៅលើ ស្មាតហ្វូនមួយចំនួនរួចទៅហើយដូចជា Huawei, Oppo, Vivo និង Xiaomi ជាដើម គ្រាន់តែលើកនេះ វាយកមកប្រើប្រាស់ ជាសេនស័រខាងមុខវិញម្ដង ដើម្បី ប្រើ ប្រាស់មុខងារ 3D ស្កេនមុខនេះ។ សម្រាប់សមត្ថភាពជាក់ស្ដែង ក៏ដូចជាវាមានអ្វីពិសេសខ្លះនោះ យើង នឹង រង់ចាំមើលថ្ងៃ ប្រកាសចេញជាផ្លូវការនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខ ក្នុងព្រឹត្តិការណ៍ MWC 2019 នៅក្នុង ទីក្រុង Barcelona។

ដកស្រង់ចេញពីhttp://cambo-report.com/article/15269