Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូន​កំពូល Huawei P30 ត្រៀម​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ!

  • បោះពុម្ព

កាលពីដើមឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Huawei បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ម្ដងរួចទៅហើយជុំវិញ

កំពូលស្មាតហ្វូនត្រកូល P របស់ខ្លួន នោះគឺ P20 និង P20 Pro ដែលបានធ្វើឲ្យ ពិភពស្មាតហ្វូនក្រឡាប់ចាក់ ជា មួយនឹងសមត្ថភាព ពិសេសកាមេរ៉ា ដែលមានសមត្ថភាពខ្ពស់របស់វា។ សម្រាប់ឆ្នាំ 2019 នេះវិញ ក្រុម ហ៊ុន Huawei ក៏ដូចឆ្នាំមុនដែរ គឺបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រកាសចេញ ជាផ្លូវការនូវកំពូល ស្មាតហ្វូន ត្រកូល P របស់ខ្លួនដដែលគឺ P30 និង P30 Pro ដែលនឹងមានមុខងារថ្មីៗ កាមេរ៉ាកាន់តែប្រសើរ កម្លាំង កាន់តែខ្លាំង។

យោងតាមប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថា Huawei P30 នឹងប្រកាសចេញជា ផ្លូវការ នៅ ចុង ខែមីនា ខាងមុខ ដោយកាលបរិច្ឆេទ ផ្លូវការនៅមិនទាន់លាដត្រដាង ឲ្យដឹងនៅឡើយទេ ដោយឆ្នាំនេះ P30 ក៏ត្រៀមធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងដូចឆ្នាំទៅមិញដែរ។ សម្រាប់រូបរាង និងរចនាបទ គឺ នៅ មិនទាន់មានប្រភពណាបង្ហាញ ឲ្យដឹងច្បាស់នៅឡើយទេ តែអ្វីដែលយើងរំពឹងទុកនោះគឺថា P30 អាច ឡើងកាមេរ៉ាក្រោយដល់ 3 គ្រាប់ ហើយម៉ូឌែល Pro អាចនឹងមានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ លេងស្ទាយបញ្ឈរដដែល។

អញ្ចឹងវានៅសល់ប្រហែលជា 1 ខែកន្លះទៀត ទើប P30 បង្ហាញខ្លួន ហេតុដូច្នេះឆាប់ៗខាងមុខ យើងអាច នឹង ទទួ លបាន រូបភាពបែកធ្លាយជាបន្តបន្ទាប់ ដែលប្រិយមិត្តអាចតាមដាន ជាមួយគេហទំព័រ Cambo Report បាន។

ដកស្រង់ចេញពីhttp://cambo-report.com/article/15270