Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តទំនើប HONDA CR-V ម៉ូដែលថ្មី ឆ្នាំ២០១៥ បានដាក់លក់ហើយ នៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមហ៊ុនហុងដា ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្ដម៉ាក HONDA ម៉ូដែល PILOT, CR-V, ACCORD & CITY ពីក្រុមហ៊ុន HONDA MOTOR របស់ប្រទេសជប៉ុន ដែលបានដាក់ តាំងបង្ហាញ និងលក់រថយន្ត របស់ខ្លួននៅ ទីតំាងទល់មុខ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ។

រថយន្ដ HONDA CR-V ម៉ូដែលថ្មី ២០១៥ គឺជារថយន្ដសម័យថ្មីដែលជានិមិត្ដរូបនៃភាពទំនើបទាន់សម័យ សន្សំសំចៃ និងសុវត្ថិភាពបំផុត។ តួរថយន្ដទាំងមូល ចាប់ពីមុខដល់ក្រោយ ត្រូវបានរចនាឡើង មានរូបរាងកាន់តែស្រស់ស្អាត ហើយ ទាក់ទាញបំផុត និងតាមបច្ចេកវិទ្យា Aerodynamicធ្វើអោយ HONDA CR-V បានក្លាយជារថយន្ដ លំដាប់ខ្ពស់ផ្នែក សន្សំសំចៃប្រេង។

ប្រព័ន្ធ Eco Assist នឹងប្រាប់អ្នកភ្លាមៗ តាមសភាពជាក់ស្ដែង អំពីថាតើអ្នកកំពុងតែបើកបរ ក្នុងស្ថានភាពសន្សំសំចៃ ដែររឺអត់ គឺងាយស្រួលបំផុត ដោយគ្រាន់តែចុចប៊ូតុង Eco Assist ដែលមានស្រាប់។ ពត៌មាននៃអត្រា ស៊ីប្រេងរបស់រថយន្ដ ក៏ត្រូវបានបង្ហាញផងដែរ នៅលើកុងទ័រ ដ៏ស្រស់ស្អាតរចនា ជា៣ស្រទាប់។ ប៊ូតុងសម្រាប់ចុចបញ្ឆេះ និងពន្លត់ម៉ាស៊ីន ដោយស្វ័យប្រវត្ដិ (Engine Start/Stop Button)រួមជាមួយ Smart Key ពិតជាផ្ដល់នូវភាពងាយ ស្រួលដល់អ្នកប្រើប្រាស់។

សំរាប់ការកំសាន្ដវិញ HONDA CR-V មានPort  សម្រាប់ភ្ជាប់ iPad និង iPhone ព្រមទាំងមានបំពាក់ កាមេរ៉ាមើលក្រោយច្បាស់ល្អ សំរាប់ជួយសំរួល ក្នុងការចូលចត រឺថយក្រោយ។ ម៉ាស៊ីនត្រជាក់បំពាក់ ដោយប្រព័ន្ធ Dual Zone Control ដែលអនុញ្ញាត អោយទាំងអ្នកបើកបរ និងអ្នករួមដំណើរ ខាងមុខអាចកំណត់ សីតុណ្ហភាពតាមការចង់បាន។ ក្រៅពីនេះកៅអីពូកធំទូលាយ ជាពិសេសកៅអី ខាងក្រោយអាចបត់ចុះឡើង បានយ៉ាង ងាយស្រួល។ ចំពោះការធានា សុវត្ថិភាពវិញរថយន្ដ HONDA CR-V មានបំពាក់ ពោងសុវត្ថិភាព៤ ដែលជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ឱ្យស្ថិតនៅក្នុង កម្រិតទាបបំផុត៕