Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកកក់លុយទិញ Galaxy S10 ឆ្នាំនេះ​អាច​នឹង​ទទួល​បាន​កាស Bluetooth ស៊េរីថ្មី Free Free

  • បោះពុម្ព

ពេលវេលាប្រកាសចេញនូវអាវុធធំដើមឆ្នាំ 2019 របស់ក្រុមហ៊ុន Samsung បានខិតជិតចូលមកដល់មែន

ទែនហើយ ដោយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះឃើញថា យើងទទួលបាននូ វរូបភាពបែកធ្លា យជាច្រើន ជាបន្តបន្ទាប់ បង្ហាញឲ្យយើងបានឃើញនូវអ្វីដែល Galaxy S10 អាចផ្ដល់ឲ្យយើងបាន។ មក ដល់ថ្ងៃដើមសប្ដាហ៍នេះ យើងទទួលបានដំណឹងពិសេសមួយទៀតហើយ ពិសេសអ្នកដែលរង់ចាំទិញ Galaxy S10 នៅពេល ដែលវាចាប់ផ្ដើមបើកឲ្យកម្មង់ទិញ ព្រោះពេលវេលានោះហើយ គឺជាពេលវេលា ដែលអ្នកទិញទទួលបាននូវអត្ថប្រយោជន៍ច្រើន។

ឆ្នាំនេះ ក៏នឹងមិនខុសពីឆ្នាំមុន ឬពេលរាល់ដងដែរ ដែលរាល់ពេលកំពូលស្មាតហ្វូនរបស់ Samsung ប្រកាស ចេញលក់នៅទីផ្សារ ហើយអ្នកកម្មង់ទិញ នឹងមានឱកាសទទួលបាននូវការដូរបន្ថែមជាច្រើន ដូចជានៅ ស្រុក ខ្មែរយើងអាចទទួលបានឧបករណ៍បំពងសម្លេង កាសស្ដាប់តន្ត្រី ស៊ីមកាត និងជាច្រើន ផ្សេងៗ ទៀត។ សម្រាប់ឆ្នាំ 2019 នេះវិញ Samsung អាចនឹងមានគម្រោងថ្មី កាន់តែពិសេសជាងឆ្នាំរាល់ដង បើក ឱកាសសម្រាប់អតិថិជនរបស់ខ្លួន ដែលបានកម្មង់ទិញទុកមុននូវកំពូលស្មាតហ្វូន Galaxy S10 ទាំងអស់ នឹងទទួលបាននូវការបន្ថែមជូនជាមួយកាសស្ដាប់ឥតខ្សែហៅថា Galaxy Buds មួយភ្លាមដោយឥតគិតថ្លៃ នេះបើយោងតាមប្រភពព័ត៌មានរបស់ SamMobile បានចេញផ្សាយកាលពីម្សិលមិញ។

ទោះបីជាយ៉ាងណាក៏ដោយ Promotion ដែលមានការបន្ថែមនូវកាសឥតខ្សែនេះ ក៏មិនមែន សម្រាប់ គ្រប់ទីផ្សាររបស់ Galaxy S10 ដែរ ព្រោះតម្លៃជាក់ស្ដែងនៃការលក់ស្មាតហ្វូននេះ ពេលវាចេញដល់ទីផ្សារ គឺមានតម្លៃខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត អាស្រ័យទៅលើការដឹកជញ្ជូន ក៏ដូចជាថ្លៃពន្ធអាករ ជា ដើម ។ល។ សម្រាប់ទីផ្សារស្រុកខ្មែរវិញ ប្រិយមិត្ត ដែលត្រៀមចិត្តរួចរាល់ថា នឹងទិញ Galaxy S10 យកទៅប្រើប្រាស់ មិនបាច់ខ្វល់ខ្វាយច្រើនទេ ព្រោះថាដូចរាល់ដងអញ្ចឹង Samsung នឹងមានការ បន្ថែម ការដូរជាច្រើន ដើម្បីបំពេញចិត្តអតិថិជនរបស់ខ្លួន គ្រាន់តែយើងមិនទាន់ដឹងថាតើឆ្នាំនេះ Samsung ប្រ ចាំ ការក្នុងទីផ្សារប្រទេសកម្ពុជា នឹងមានបន្ថែមកាស Galaxy Buds នេះ ដែរ ឬក៏អត់ទេ!

ដកស្រង់ចេញពីcambo-report.com/article/15287