Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីដេអូគម្រូថ្មីរបស់ Motorola RAZR (2019) មើល​ទៅ​ពិត​ជា​ស្អាត​ប្លែក​ម៉្យាង!

  • បោះពុម្ព

ពត៌មានលេចធ្លាយមួយ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ 2019 នេះ គឺថាក្រុមហ៊ុន Motorola អាចនឹង

នាំយកទូរសព្ទម៉ូឌែល RAZR មកវិញ ដោយមានកែប្រែលើការឌីហ្សាញ ឲ្យមកប្រើប្រាស់អេក្រង់បត់ ហើយ ក៏មើលទៅពិតជាមានរូបរាងស្អាតម៉្យាងដែរ។ នាពេលថ្មីៗនេះ ក៏មានឆានែលមួយនៅក្នុង YouTube ដែល មានឈ្មោះថា Waqar Khan បានបង្ហោះវីដេអូមួយបង្ហាញអំពីរូបរាងរបស់ Motorola RAZR (2019) ស្មាត ហ្វូនអេក្រង់បត់នេះ ដោយយោងទៅតាមប៉ាតង់ ដែលបានលេចធ្លាយកាលពីប៉ុន្មានខែមុន។

ចំណែកឯនៅក្នុងវីដេអូគម្រូថ្មីនេះ ក៏បានបង្ហាញថាអេក្រង់ទំហំតូចទីពីរដែលនៅផ្នែកខាងក្រៅ ក៏អាចធ្វើការ ប្រើ ប្រាស់ បានជំនួសឲ្យអេក្រង់បត់ខាងមុខដែរ ដូចជាការមើលវីដែអូ, សម្រាប់ធ្វើការថត Selfie នៅ ពេល ត្រូវការ, និងសម្រាប់ទទួលដំណឹងថែមទៀតផង។ បើទៅលើផ្នែកសេនស័រកាម៉េរាវិញ នោះយើងឃើញ មានតែមួយគ្រាប់ប៉ុណ្ណោះ ហើយមានទីតាំងស្ថិតនៅខាងក្រោម អេក្រង់ទំហំតូចទីពីរផ្នែកខាងក្រៅ នៃស្មាត ហ្វូនតែម្ដង ដោយតម្រូវឲ្យអ្នកប្រើប្រាស់បត់ទូរសព្ទ ដើម្បីធ្វើការថតរូបបែប Selfie និងបត់ទៅប្រើ អេ ក្រង់ ខាងក្នុងវិញ សម្រាប់ថតជាលក្ខណៈធម្មតាផងដែរ។ លើសពីនេះទៅទៀត សម្រាប់ផ្នែកខាងក្រោយ នៃ ស្មាត ហ្វូនអេក្រង់បត់មួយនេះ ក៏ឃើញមានរូបតំណាងរបស់ក្រុមហ៊ុន Motorola ដែលអាច ជាកន្លែង សម្រាប់ដាក់សេនស័រស្កេនម្រាមដៃថែមទៀតផង  និងបន្ទាប់ពីនេះ សម្រាប់ជម្រើសពណ៌វិញ យើងឃើញ មានពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ក្រហមតែប៉ុណ្ណោះ។

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីរូបគម្រូនៃ Motorola RAZR (2019)៖

 

សរុបមក បើយោងទៅតាមសារពត៌មាន The Wall Street Journal ក៏បានបញ្ជាក់ ប្រាប់ថា ស្មាតហ្វូន អេក្រង់បត់ Motorola RAZR ស៊េរីឆ្នាំ 2019 នេះ អាចនឹងមានតម្លៃប្រហាក់ប្រហែល $1,500 ដុល្លារស ហរ ដ្ឋ អាមេរិក នៅពេលដែលដាក់ចេញលក់លើទៅទីផ្សារ ហើយចំនួននៃការផលិតក៏មានកម្រិតត្រឹមតែ 200,000 គ្រឿងតែប៉ុណ្ណោះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15288