បណ្តាញសង្គម

កំណែអាប់ដេតលើកម្មវិធី Chrome ជំនាន់ Beta ចុងក្រោយ​សម្រាប់ Android ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ជាមួយ Dark Mode

Chrome Browser គឺជាកម្មវិធី សម្រាប់បើកវេបសាយ ដ៏ពេញនិយមមួយ ដែលវាអាចដំណើរការ បានលឿន រហស័សល្អ

និងជួយសន្សំសំចៃខ្ពស់ បង្កើតឡើងដោយក្រុមហ៊ុន Google។ Chrome មានប្រើប្រាស់ លើប្រព័ន្ធប្រតិបត្តិការណ៍ច្រើន រួមមាន Windows, OS X, Android និង iOS ជាដើម ហើយមិនតែប៉ុណ្ណោះ Google តែងតែបន្តធ្វើកំណែអាប់ដេតថ្មីៗ សម្រាប់ Chrome ជានិច្ចផងដែរ។

យ៉ាងណា ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែប្រើប្រាស់កម្មវិធី Chrome នៅលើ Android នោះ គឺថានៅថ្ងៃនេះ យើង សូមបង្ហាញចំនុចមួយ ដល់អ្នកទាំងអស់គ្នា។ តាមជាក់ស្តែង មកដល់ពេលនេះ ចំពោះកំណែអាប់ដេតលើ Chrome Beta ដល់ជំនាន់ទី 73 ហើយ ដោយអ្នកនឹងទទួលបានបទពិសោធន៍ថ្មី សម្រាប់ការផ្តល់ជូន Dark Mode ជាមួយកម្រិត ពណ៌ បែបប្រផេះ មិនមែនជាពណ៌ខ្មៅសុទ្ធនោះទេ។ ម្យ៉ាងវិញទៀត Dark Mode នៅលើ Chrome Browser ជំនាន់ Beta ទី 73 នេះ វានឹងជួយផ្លាស់ប្តូរផ្ទៃ  អោយកាន់តែប្លែកភ្នែក មួយកម្រិតទៀតផងដែរ ខុសពីផ្ទៃពណ៌ស ដែលអ្នកធ្លាប់បានឃើញ កន្លងមក។

គួររំលឹកបន្តិចថា Dark Mode គឺជាមុខងារមួយ ពិសេសមែនទែន សម្រាប់អ្នកដែលចូលចិត្តផ្ទៃពណ៌ខ្មៅ ឬពណ៌ប្រផេះ ហើយមិនតែប៉ុណ្ណោះ ពណ៌នេះ ក៏កាត់បន្ថយពន្លឺ និងជួយសម្រួល ដល់ការមើល នៅពេលយប់ បានផងដែរ។ ជា ពិសេស នោះ វាក៏អាចជួយទប់ស្កាត់ មិនធ្វើអោយប៉ះពាល់ ដល់ភ្នែករបស់យើង ថែមទៀតផង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15292