Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung បញ្ចេញវីដេអូ Teaser បញ្ជាក់​ថា​ស្មាតហ្វូន​អេក្រង់​កោង​អាច​បត់​បាន​លើក​ដំបូង​របស់ខ្លួន នឹង​បង្ហាញ​វត្តមាន​ជាមួយ Galaxy S10 Series

  • បោះពុម្ព

ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ Samsung គឺនៅសល់តែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ជាមួយ

ព្រឹត្តិការណ៍ដាក់បង្ហាញផលិតស្មាតហ្វូនត្រកូល S ជំនាន់ទី 10 ជាផ្លូវការ។ ចំពោះថ្ងៃ Unpacked នោះដែរ ខាងក្រុមហ៊ុន Samsung អាចនឹងនាំយកនូវស្មាតហ្វូនជាច្រើនម៉ូឌែល មកបង្ហាញអោយពិភពលោកបានឃើញ រួមមាន Galaxy S10, Galaxy S10+ និង Galaxy S10e ជាដើម។

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍នៅពេលថ្មីៗនេះ គឺថាគណនី ហ្វេសប៊ុក របស់ Samsung Global បានចេញ ធ្វើការ ផ្សាយវីដេអូពាណិជ្ជកម្មខ្លីមួយ ដែលមានរំលេចជាមួយតួអក្សកូរ៉េ បកជាភាសាអង់គ្លេសថា The Future Unfolds ឬអនា គត នៃការបង្ហាញ ត្រៀមនឹងប្រព្រឹត្តិណ៍ទៅ នៅថ្ងៃទី 20 ខែកុម្ភៈ ខាងមុខនេះឯង។ ត្រង់ចំនុចនេះមានន័យថា ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញវត្តមានពិត និងពេញលក្ខណៈ នៃស្មាតហ្វូនអេក្រង់កោងអាចបត់បាន លើក ដំបូង រប ស់ខ្លួន ស្របតំណាលគ្នាជាមួយនឹង Galaxy S10 Series ដែរ ហើយសម្រាប់ ឈ្មោះពិតយ៉ាងណានោះ យើង នៅមិន ទាន់ បានដឹងនៅឡើយទេ មានតែរង់ចាំថ្ងៃប្រកាសផ្លូវការពីខាង Samsung ប៉ុណ្ណោះ។

https://www.facebook.com/SamsungGlobal/videos/332801044001365/

ដូច្នេះ សម្រាប់អ្នកដែលកំពុងទន្ទឹងផ្លូវ Galaxy ត្រកូល S ជំនាន់ទី 10 និងស្មាតហ្វូនអេក្រង់ កោងអាច បត់បាន លើក ដំបូងរបស់ Samsung អាចនឹងត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត នោះអ្នកនឹងបានឃើញអ្វីខ្លះ នឹងកើតឡើងនៅថ្ងៃនោះ។ បើចង់ តាមដានអោយទាន់ពេល យើងនឹងបញ្ចេញតំណរ Link អោយអ្នកទាំងអស់គ្នា បានចូលទស្សនា Live Stream ដោយ ផ្ទាល់ពី Samsung នៅពេលជិត ដល់ថ្ងៃប្រកាសផ្លូវការ ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15307