Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo V15|V15Pro នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​យើង នាពេល​ឆាប់ៗ​ខាង​មុខ​នេះ!

  • បោះពុម្ព

សម្រាប់ដើមឆ្នាំ 2019 នេះក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន ចូលក្នុងទីផ្សារប្រទេសកម្ពុជា

មួយស៊េរីទៀតហើយ។ ជាសមាជិកនៃត្រកូល V គឺម៉ូឌែល vivo V15|V15Pro វាជាស្មាតហ្វូនលំដាប់បង្គួរមួយ ដែលនឹង មកបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះផងដែរ។

កាលពីអំឡុងឆ្នាំ 2018 សង្កេតឃើញថា ស្មាតហ្វូននីមួយៗមាន ការប្រកួតប្រជែងគ្នាខ្លាំង ទៅលើទីផ្សារស្មាតហ្វូន ដែល បង្ហាញចេញ ជាមួយនឹងផ្ទៃអេក្រង់លាតឆក និងកាមេរ៉ាបែបតំណក់ទឹកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌ សម្រាប់ ដើមឆ្នាំ 2019 នេះចំពោះស្មាតហ្វូន ដែលមានអេក្រង់ឆក វាប្រហែលមិនមែនជាគោលដៅ ដែលគួរឲ្យចាប់ អារម្មណ៌ ទៀតឡើយ។ អ្វីដែលក្រុមហ៊ុន vivo ត្រៀមនឹងបង្ហាញសម្រាប់ ម៉ូឌែលស៊េរីថ្មីនោះគឺ V15|V15Pro វាជាស្មាតហ្វូន ដែលមានទៅដោយ អេក្រង់លាតសន្ធឹង Ultra FullViewTM Display និងគ្មានឆកសូម្បីតែគែម ឬកាមេរ៉ាបែប តំណក់ទឹក ទៀតឡើយ។ ចំពោះផ្នែកកាមេរ៉ាមុខ ជាកាមេរ៉ាបង្កប់ផុសឡើង មានទំហំធំដល់ទៅ 32MP។ រីឯផ្នែកកាមេរ៉ាក្រោយ នៅមិនទាន់បានបង្ហាញឲ្យ ជាក់លាក់នៅឡើយទេថា នឹងមានអ្វីពិសេសដែលត្រូវបានកែប្រែខ្លះ!

យ៉ាងណាមិញចំពោះ vivo V15|V15Pro នេះនៅមិនទាន់បាន ប្រកាសអោយដឹងអំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វា អោយបានពេញលេញ នៅឡើយទេ។រង់ចាំមើលទាំងអស់គ្នាថា តើទូរស័ព្ទម៉ូឌែល vivo V15|V15Pro ជំនាន់ចុងក្រោយ មួយនេះ នឹងមានអ្វីពិសេស ដែលត្រូវផ្លាស់ប្ដូរខ្លះ? ក្រុមការងារយើងនឹង បង្ហាញកាន់តែលម្អិតពីវា នៅពេលដែល ស្មាតហ្វូននេះ មានត្រូវបានវត្តមាន ជាផ្លូវការនៅក្នុង ពេលឆាប់ៗខាងមុខនេះ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15308