Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google បញ្ចេញ Theme ថ្មីជាមួយ​ពណ៌​ទាក់ទាញ​ជា​ច្រើន​សម្រាប់ Chrome Browser

  • បោះពុម្ព

ក្រោយឆ្លងកាត់ការតេស្តសាកល្បង អស់មួយរយៈមកហើយនោះ នៅទីបំផុតក្រុមហ៊ុន Google បានបញ្ចេញកំណែអាប់

ដេតផ្ទៃពណ៌ Theme ថ្មីៗ លើកម្មវិធីសម្រាប់បើកវេបសាយ ដ៏ពេញនិយមមួយគឺ Chrome Browser ជាផ្លូវការហើយ។ យ៉ាង ណាយើងជឿជាក់ថា ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាចង់ដឹងពីពណ៌ Theme ថ្មីទាំងនោះ តើមាន ពណ៌ អ្វីខ្លះ និងប្លែកពីផ្ទៃ Theme ដើម ប៉ុណ្ណាទៅ។

ពិតមែនហើយ សម្រាប់ការបញ្ចេញផ្ទៃ Theme ថ្មីៗ ពីខាងក្រុមហ៊ុន Google មកនេះ គឺមានរហូតដល់ទៅ 14 ពណ៌ ឯ ណោះ ដោយពណ៌នីមួយៗ សុទ្ធតែស្រស់ប្លែក និងអាចត្រូវចិត្តអ្នកប្រើ ផងដែរ។ ចំពោះពណ៌ Theme ទាំងនោះ រួមមាន Just Black, Slate, Oceanic, Ultra Violet, Classic Blue, Banana, Black & White, Honeysuckle, Rose, Serenity, Sea Foam, Marsala, High Contrast Colorful និង Pretty in Plink។  ដើម្បីអោយកាន់តែច្បាស់ និងស្រួលដល់ ការ ជ្រើសរើសនោះ អ្នកអាចមើលរូបភាពខាងក្រោមនេះបាន៖

អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងតែប្រើប្រាស់ Chrome Browser ហើយចង់ផ្លាស់ប្តូរផ្ទៃ Theme ជាមួយ ពណ៌ ថ្មីៗ ដូចក្នុងរូបភាពបង្ហាញខាងលើនេះ យើងនឹងដាក់ជាតំណរភ្ជាប់ ដើម្បីផ្តល់ភាពងាយស្រួលជ្រើសរើស ហើយបើសិន អ្នកមិនពេញចិត្តទេ អាចចុចពាក្យ Undo នោះវានឹងត្រលប់មកផ្ទៃ Theme ដើមវិញ តែម្តង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15320