បណ្តាញសង្គម

Xiaomi ប្រកាស​ថ្ងៃ​ចេញ Mi 9 ក្នុង​ថ្ងៃ​តែ​មួយ​នឹង Galaxy S10 Series ដែរ!

នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញ ស្មាតហ្វូនខ្សែស្រឡាយ

S10 ជំនាន់ថ្មី របស់ខ្លួន ជាផ្លូវការហើយ ដើម្បីអោយមនុស្សនៅក្នុងពិភពលោកបានឃើញ និងបានទិញយកទៅ ប្រើ ប្រាស់ ។ ចំពោះវត្តមានស្មាតហ្វូន ដែលខាងក្រុមហ៊ុន Samsung នឹង នាំយកមកបង្ហាញ នៅក្នុងកម្មវិធី Unpacked នោះ រួមមាន Galaxy S10, Galaxy S10+ និងអាចឈានដល់ម៉ូឌែល Galaxy S10e ជាដើម។ 

ប៉ុន្តែអ្វីដែលយើងទើបទទួលបាននៅក្នុងពេលនេះ និងនឹកស្មានមិនដល់ទៀតនោះ គឺជាការបញ្ចេញផូស្ទ័រមួយ ប្រាប់ពីថ្ងៃ ដាក់ បង្ហាញស្មាតហ្វូនម៉ូឌែល Mi 9 របស់ក្រុមហ៊ុន Xiaomi ហ្នឹងឯង។ ជាការពិតណាស់ តាមរយៈរូប ភាព ផូស្ទ័រ មួយ សន្លឹក ដែលខាង Xiaomi ទើបនឹងបង្ហោះមកនេះ គឺបានបញ្ជាក់ថា ទូរសព្ទ Mi 9 ជំនាន់ថ្មី នឹងបង្ហាញវត្តមានជាផ្លូវការ នៅ ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ។ ត្រង់ចំនុចនៃពេលវេលានេះ មានន័យថា ក្រុមហ៊ុនចិន Xaiomi នឹង ប្រារ ព្ធពិធីចំថ្ងៃតែមួយ ជាមួយនឹងក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ប្រាកដណាស់ យ៉ាងណា ចំពោះម៉ោង បង្ហាញ យើង មិនទាន់ដឹងនៅឡើយទេថា វានឹងជាន់គ្នាទៀត ឬក៏អត់នោះដែរ។

គួររំលឹកពីលក្ខណៈសម្បត្តិលេចធ្លាយចុងក្រោយរបស់ Mi 9 បន្តិច៖ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED ជាមួយកម្រិតបង្ហាញរូបភាព 1080 x 2220 ភិចសែល, អាចស្កេនម្រាមដៃលើអេក្រង់បាន, ប្រើ ប្រាស់ឈីប Snapdragon 845, មានរ៉េម 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB / 256GB, ថាមពលថ្ម 3500mAh និងដំណើរការដោយ Android 9 Pie។ Mi 9 អាចនឹងមានកាណុងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយមួយគ្រាប់ដំបូង មានទំហំ 48 មេហ្គាភិចសែល ឯគ្រាប់មួយគ្រាប់ទៀត មានទំហំ 12 មេហ្គាភិចសែល និងមួយគ្រាប់ចុងក្រោយ ជាប្រភេទ សេនស័រ  3D Time-of-Flight។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ សម្រាប់ការប្រកាសចេញ ចំថ្ងៃតែមួយបែបនេះ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15323