Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xperia XA3 Plus អាច​នឹង​នាំ​យក​អេក្រង់​ប្រភេទ Ultra Widescreen ចូល​ពិភព​ស្មាតហ្វូន​ឆាប់​ៗ​នេះ

  • បោះពុម្ព

ដើមសប្ដាហ៍នេះ យើងទើបតែទទួលបានរូបភាពបែកធ្លាយ នៃស្មាតហ្វូនធុនកណ្ដាល របស់ក្រុមហ៊ុនជប៉ុន SONY ជាម៉ូ

ឌែល XA3 ត្រូវបានកែសម្រួល រួបរាងប្លែកជាងមុន អាចនៅបន្តមានរន្ធកាស 3.5mm និងមានអេក្រង់លាតជាដើម។ មក ដល់ ថ្ងៃនេះ យើងទទួលបានដំណឹងថ្មី មួយផ្សេងទៀតហើយ ហើយក៏អាចនឹងផ្លាស់ប្ដូរ បទពិសោធន៍ប្រើប្រាស់ ស្មាត ហ្វូនមួយកម្រិត ទៀតផងដែរ ជាមួយនឹងអេក្រង់លាតសន្ធឹង កាន់តែធំជាងមុន។ សព្វថ្ងៃនេះ បើទោះបីជា ស្មាតហ្វូន ភាគច្រើន បានកាត់បន្ថយនូវគែម បានច្រើនក៏ពិតមែន តែបើយើងមើលទៅលើកម្រិត Ratio នៃអេក្រង់ ឃើញថាអស់ ត្រឹម 18:9 ឬ 19:9 ប៉ុណ្ណោះ បានជាដូច្នេះហើយ XA3 Plus នឹងបន្ថែមប្រវែងអេក្រង់ ទៅមួយកម្រិតទៀត ដែលយើង ឃើញ មាន នៅលើម៉ូនីទ័រ មួយចំនួន។

យោងតាមប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹង តាមរយៈរូបភាព បែកធ្លាយកាលពីម្សិលមិញនេះ ដែលលាត ត្រដាង ឲ្យឃើញនូវអេក្រង់ស៊េរីថ្មី នៃស្មាតហ្វូន SONY ម៉ូឌែល Xperia XA3 Plus ត្រៀមបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ MWC 2019 ក្នុងខែនេះ។ អេក្រង់នោះមានកម្រិត Ratio លោតដល់ 21:9 ជាប្រភេទ Ultra Widescreen ដែលយើងឃើញ មាន នៅ ម៉ូនីទ័រ ហ្គេមមួយចំនួន។ អេក្រង់ដែលរីកបណ្ដោយនេះ នឹងធ្វើឲ្យអ្នកមាន អារម្មណ៍កាន់តែសម្បើមអំ ពីទំហំស្មាត ហ្វូន ដែលងាយស្រួលកាន់ក្នុងដៃ ដែលមានទទឹងតូច តែមានប្រវែងវែង ងាយស្រួលក្នុងការប្រើប្រាស់ ជាមួយនឹងក ម្មវិធី ជាច្រើន ពិសេសកម្មវិធីបណ្ដាញសង្គម ថែមទាំងអាចទស្សនាវីដេអូ បានពេញអេក្រង់ល្អ ដោយមិនបន្សល់គែម ខ្មៅនៅ សងខាង ដូចអេក្រង់បច្ចុប្បន្ន ឬអេក្រង់មានកម្រិត Ratio ត្រឹម 16:9 ចេញមុនឆ្នាំ 2017។

ប្រភពដដែលបានបន្តទៀតថា Xperia XA3 Plus នឹងប្រើប្រាស់ អេក្រង់ជាបន្ទះបង្ហាញ IPS LCD ជាមួយនឹងសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ ជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ខណៈដែលកម្លាំងម៉ាស៊ីន ក៏ដូចជាលក្ខណៈសម្បត្តិ ទូទៅផ្សេងៗទៀត គឺដូចទៅនឹងម៉ូឌែល XA3 អញ្ចឹងដែរ គ្រាន់តែមានអេក្រង់ លេចធ្លោជាង ងាយស្រួលទស្សនាវីដេអូ។ នេះគ្រាន់តែជារូបភាព បែកធ្លាយប៉ុណ្ណោះ ដោយយើងមិនអាច និយាយថា SONY អាចនឹងមាន XA3 Plus 100% នោះទេ គឺមានតែរង់ចាំមើល ទាំងអស់គ្នា!

ដកស្រង់ចេញពីhttp://cambo-report.com/article/15326