Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

LG G8 ThinQ បើ​មាន​រូប​រាង​ដូច​នេះ​មែន ពេញ​ចិត្ត​ទេ?

  • បោះពុម្ព

ខណៈពេលដែលក្រុមហ៊ុនLG គ្រោងដាក់បង្ហាញស្មាតហ្វូនម៉ូឌែល LG G8 ThinQ ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងពេលខាង មុខ

នេះ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ទៅលើផ្នែកឌីហ្សាញ ដោយសារតែស្មាតហ្វូន ម៉ូឌែលថ្មីនេះ ត្រូវបាន លេច ចេញ រូបរាងមកអស់ទៅហើយ និងណាមួយការ រចនាក៏មិនមានអ្វីខុសប្លែកច្រើន ពី LG G7 ThinQ នោះទេ។ ដោយនាពេលឥឡូវនេះ លោក Evan Blass ដែលជាអ្នកជំនាញ ក្នុងការបញ្ចេញពត៌មាន លេចធ្លាយ ក៏បានត្រឡប់ មកវិញ ជាមួយរូបភាពមួយសន្លឹក ដាក់បង្ហាញពីតួខ្លួន ទាំងមូលតែម្ដង ដែលអាចសំគាល់បាន ថាជា LG G8 ThinQ ពិតប្រាកដមែន។

ស្មាតហ្វូនម៉ូឌែល LG G8 ThinQ នេះ គឺត្រូវបានគេរំពឹងទុកថាក្រុមហ៊ុន LG នឹងដាក់បង្ហាញជាផ្លូវការ នាពេលចុងខែកុម្ភៈ ឆ្នាំ 2019 នេះ នៅព្រឹត្ដិការណ៍ Mobile World Congress ក្នុងទីក្រុង បាសេលូណា ប្រទេសអេស្ប៉ាញ ក៏ប៉ុន្ដែសម្រាប់ ពេលឥឡូវនេះ យើងទាំងអស់គ្នា បានឃើញនូវរូបរាង ព្រមទាំងការឌីហ្សាញ រួចអស់ទៅហើយនោះ។ ពិតប្រាកដណាស់ បើសិនជារូបភាព លេចធ្លាយទាំងអស់នេះ គឺត្រឹមត្រូវមែននោះ ដូច្នេះ LG G8 ThinQ នឹងនៅតែប្រើប្រាស់ អេក្រង់ក្បាលឆកដដែល ដោយខណៈពេល ដែលក្រុមហ៊ុនដទៃទៀត បានឈានទៅដល់ការប្រើប្រាស់ អេក្រង់បែបប្រ ជ្រុ យ ឬមួយក៏ក្បាលឆកតូច បែបតំណក់ទឹកឆ្លាក់ ទៅហើយ និងសេនស័រកាម៉េរាខាងក្រោយ គឺនៅតែរក្សា 2 គ្រាប់ ដដែល ដោយស្មាតហ្វូនម៉ូឌែល V50 ThinQ 5G ទើបបានមាន សេនស័រកាម៉េរា 3 គ្រាប់។ ទោះបីជាយ៉ាងណា បើយោងទៅតាមពត៌មានលេចធ្លាយ ដាក់ចេញថ្មីៗនេះ ថាក្រុមហ៊ុន LG នឹងបំពាក់សេនស័រកាម៉េរាថ្មី ដែលមាន បច្ចេកវិទ្យា ToF (Time of Flight) ទៅឲ្យ LG G8 ThinQ ថែមទៀតផង ដោយសម្រាប់ជំនួយទៅដល់ ការដោះសោរ ដោយ ប្រើប្រាស់មុខ ដែលបច្ចេកវិទ្យានេះ មានល្បឿនលឿន ហើយក៏សុវត្ថិភាពខ្ពស់ អាចទុកចិត្ដបានផងដែរ។ ចំណែកឯ បច្ចេ កវិទ្យាថ្មី មួយទៀត ដែលក៏អាចនឹងមានវត្តមាន នៅលើ LG G8 ThinQ នោះ គឺជាបច្ចេកវិទ្យា បញ្ចេញសម្លេង ចេញពី ក្រោមបន្ទះអេក្រង់ ដូច្នេះអ្នកនឹងមិនឃើញមាន រន្ធបញ្ចេញសម្លេងទៀតនោះទេ  ដោយឧបករណ៍ បញ្ចេញសម្លេង នឹង ត្រូវបានលាក់នៅផ្នែក ខាងក្រោមនៃបន្ទះអេក្រង់ តែម្ដង។

សរុបមក រូបរាង និងការឌីហ្សាញនៃស្មាតហ្វូនម៉ូឌែល LG G8 ThinQ ត្រូវបានលេចចេញមក បង្ហាញពីតួខ្លួនទូរសព្ទ ទាំង អស់ទៅហើយ ដូច្នេះសម្រាប់អ្នកគាំទ្រ ស្មាតហ្វូនផលិតដោយ ក្រុមហ៊ុន LG អាចនៅសល់ ពេលយូរដែរ សម្រាប់ ការពិចារណា ទុកជាមុនបាន ថាតើត្រូវជាវយក មកប្រើប្រាស់នោះទេ នៅពេលដែលដាក់ចេញ លក់ជាផ្លូវការ ឬក៏រង់ ចាំមើល ម៉ូឌែលឆ្នាំក្រោយៗទៀតផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15327