Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការហើយ Galaxy S10e នឹង​មាន​វត្តមាន​ជាមួយ​គ្នា​នឹង Galaxy S10 និង S10+ ដែរ

  • បោះពុម្ព

ក្រោយពីមានព័ត៌មានបែកធ្លាយឥតឈប់ឈរ នៃកំពូលស្មាតហ្វូនត្រកូល S របស់ Samsung រួច ទាំងរូបរាង លក្ខណៈ

សម្បត្តិ ព្រមទាំងល្បីថាឆ្នាំ នេះអាចនឹងលេចមុខសិស្សប្អូនមួយម៉ូឌែលផ្សេងទៀតរួច ទីបំផុត យើងទទួលបាន ដំណឹង ផ្លូវការហើយថា Galaxy S10e ដែលតូចជាងគេ មានកម្លាំងទាបជាងគេក្នុងចំនោមទាំង 3 ម៉ូឌែល នឹងត្រៀមខ្លួន ចេញ មុខជាផ្លូវការ ក្នុងព្រឹត្តិការណ៍ប្រកាសចេញជាផ្លូវការនៃកំពូលស្មាតហ្វូនរបស់ Samsung នៅថ្ងៃទី 20 ខែកុម្ភៈ ខាង មុខនេះ។

យោងតាមប្រភពព័ត៌មានអន្តរជាតិ ដែលបានចេញពីប្រទេសបារាំង បានបង្ហាញឲ្យយើងដឹងយ៉ាងច្បាស់ការថា Samsung ពិតជាមាន Galaxy S10e មួយម៉ូឌែលទៀតពិតមែន ដែលត្រូវបានបង្ហោះជាសាធារណៈនៅក្នុងគេហទំព័រ Samsung របស់ប្រទេសបារាំង ដែលប្រិយមិត្តអាចចូលមើលតាមតំណរភ្ជាប់ ខាងក្រោមនេះបានអមមកជាមួយនឹងការបង្ហោះជាសា ធរណៈនេះ ក៏មានមកជាមួយ Galaxy S10 និង S10+ ផងដែរ តែគួរឲ្យស្ដាយ ដែលរូបរាង លក្ខណៈសម្បត្តិ មុខ ងារ ពិ សេសៗ ពុំត្រូវបានលាទត្រដាងឲ្យយើងបានដឹងនៅឡើយទេ សូម្បីតែសេវា 5G នៅលើកំពូលស្មាតហ្វូនរបស់ Samsung ដំបូងគេ ក៏នៅមិនទាន់អាចរំពឹងទុកថា វាអាចនឹងចេញនាថ្ងៃទី 20 ខាងមុខឡើយ បើអាចកើតឡើងឆាប់ៗ ក៏វា នឹង ត្រៀមចេញនៅក្នុងឆ្នាំ 2019 នេះដែរ។

អញ្ចឹង សម្រាប់ប្រិយមិត្ត ដែលកំពុងទន្ទឹមរង់ចាំទិញ Galaxy S10e ដែលមានតម្លៃធូថ្លៃជាងគេក្នុងចំនោមទាំង 3 ម៉ូឌែល អាចត្រៀមឲ្យហើយទៅ ព្រោះថាព័ត៌មាន ដែលបានបែកធ្លាយកន្លងមក ពិតជាត្រឹមត្រូវ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15328