បណ្តាញសង្គម

មិនធម្មតា! ស្មាតហ្វូន LG G8 ប្រើ​ប្រាស់​អេក្រង់ OLED អាចបង្កើត​ជា​សម្លេង​បាន!

ឃើញថាព័ត៌មានមួយរយៈចុងក្រោយនេះ មិនមែនមានតែ Samsung នោះទេ ក្នុងនោះ LG ក៏បានបែកធ្លា យដំ ណឹង

ជាច្រើនផងដែរ នូវការមកដល់នៃកំពូលស្មាតហ្វូនរបស់ខ្លួន ដែលយើងបានដឹងហើយថា វាមានឈ្មោះហៅថា G8 thinQ ចេញមុខដេញស៊េរី G7 thinQ ចេញកាលពីដើមឆ្នាំ 2018 កន្លងទៅ។ មកដល់ថ្ងៃនេះម្ដងទៀត ហើយក៏ជាដំណឹង ចាស់ ដែរ គ្រាន់តែលើនេះ ប្រភពព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយ ដែលប្រៀបបានដូចជាដំណឹង ដែលអាច ឲ្យ យើង ជឿទុក ចិត្តបានថា LG G8 thinQ អាចធ្វើទៅបាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា G8 thinQ នឹងមិនប្រើប្រាស់អេក្រង់ LCD តម្លៃថោកដូចជំនាន់មុននោះទេ តែនឹងផ្លាស់ប្ដូរមកប្រើប្រាស់អេក្រង់ថ្លៃដែរ ជាប្រភេទ OLED វិញម្ដង ជាមួយនឹងសមត្ថភាពអាចបង្ហាញពណ៌បានដិត និងច្បាស់ប្រសើរជាងសម្រាប់ភ្នែកអ្នកប្រើប្រាស់។ ជាងនេះទៅទៀត អេក្រង់ស៊េរីថ្មីនេះទៀតសោត នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយ ដែល LG ហៅថា Crystal Sound OLED ឬហៅកាត់ថា CSO ដែលយើងមិនធ្លាប់បានឃើញពីមុនមកនៅលើស្មាតហ្វូន ដោយបច្ចេកវិទ្យានេះ ត្រូវបានឲ្យដឹងថា វាអាចផលិតសម្លេងបាន ដោយសម្លេងរបស់ LG G8 thinQ នឹងបញ្ចេញតាមអេក្រង់នោះតែម្ដង តាមរយៈរំញ័រ និងអមមកជាមួយរន្ធបំពងសម្លេងបន្ថែមមួយទៀតនៅផ្នែកខាងក្រោម ដើរតួជារន្ធបំពងសម្លេងបែប Stereo ដើម្បីជួយឲ្យវាលាន់ឮកាន់តែខ្លាំង និងច្បាស់ល្អ។

ការប្រើប្រាស់អេក្រង់ ដែលអាចបង្កើតជាសម្លេងនេះ ត្រូវបាន LG បំពាក់នៅលើទូរស័ព្ទតម្លៃថ្លៃរបស់ខ្លួនកាលពីឆ្នាំ 2018 រួចហើយ តែបើយើងគិតបន្តិចថា ទូរទស្សន៍វាមានអេក្រង់ធំ ដូច្នេះវាអាចផលិតសម្លេងបានល្អ លាន់ឮល្អ ចុះសម្រាប់ ស្មាតហ្វូនដែលមានអេក្រង់ប៉ុន្នេះ តើ LG ពិតជាអាចទទួលបានផលល្អ ចេញពីអេក្រង់នោះឬទេ? ក្រៅពីប ច្ចេកវិ ទ្យាថ្មីនៅលើអេក្រង់នេះហើយLGក៏នឹងបំពាក់នូវប្រព័ន្ធសម្លេងពិសេសៗនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរដូចជា DTS: X 3D កម្រិត 7.1 បញ្ចេញសម្លេងមកពីប្រាំពីរទិស ដោយរួមមកជាមួយកាសកម្រិតល្អ DAC ជាប់មកក្នុងប្រអប់ តែម្ដង មិនចាំបាច់ទិញក្រៅឡើយ។ មានយោបល់យ៉ាងណាដែរ ជាមួយការប្រឹងប្រែងពីក្រុមអភិវឌ្ឍន៍ស្មាតហ្វូនពី LG នាឆ្នាំ 2019 នេះ? ខេមបូរីផត នឹងចេញផ្សាយព័ត៌មានផ្លូវការ នៅពេល G8 thinQ បង្ហាញខ្លួនជាផ្លូវការ ក្នុងព្រឹត្តិការណ៍ MWC 2019 ដែលនឹងមកដល់នាសប្ដាហ៍ក្រោយនេះ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15339