បណ្តាញសង្គម

ឧបករណ៍​សាកថ្មឥត​ខ្សែ​សម្រាប់​រថយន្ត​ស៊េរីថ្មី អាច​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ខាង​មុខ​ជា​លើក​ដំបូង

ការសាកថ្មនៅលើស្មាតហ្វូនឥតខ្សែ កើតមានឡើងប៉ុន្មានឆ្នាំហើយ រីឯការសាកថ្មសម្រាប់រថយន្តទំនើបៗ ពពួក Hybrid

ដែលមានអាគុយដើម្បីកាត់បន្ថយការចំនាយថ្លៃសាំងក៏ដូចជាជួយកាត់បន្ថយផ្សែងពុលរបស់ផែនដីក៏បានកើតមាន ឡើង ប៉ុន្មាន ឆ្នាំដូចគ្នា គ្រាន់តែមួយសាកថ្មដោយឥតខ្សែ ហើយមួយទៀតគឺត្រូវសាកដោយប្រើខ្សែ។ សម្រាប់អនាគត ឆាប់ៗ ខាងមុខនេះ រថយន្តពពួក EV ឬហៅពេញថា Electronic Vehicle ក៏នឹងទទួលបានមុខងារថ្មីមួយទៀតដែរ គឺការ សាកថ្មដោយឥតប្រើខ្សែ ដែលនឹងជួយកាត់បន្ថយហានិភ័យខ្ពស់ រវាងរថយន្ត និងឌុយសាក។

ក្រុមហ៊ុនដែលនៅពីក្រោយបច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា WiTricity ដែលបានទទួលសិទ្ធិក្នុងការប្រើប្រាស់មុខងារ Halo Technology របស់ក្រុមហ៊ុនផលិតឈីប Qualcomm ក្នុងការអភិវឌ្ឍន៍បន្ថែម ដើម្បីនាំយកមុខងារសាក ថ្មឥតខ្សែ សម្រាប់រថយន្ត EV ទំនើបៗ បានប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ WiTricity បានឲ្យដឹងផងដែរថា វាមានប្រសិទ្ធ ភាពក្នុងការក្នុងការបញ្ជូនថាមពលបាន 93% ដែលអាចប្រើប្រាស់ជាមួយកម្លាំងសាក 11+ kW ដែលនៅខ្សោយជាង ការសាកថ្មតាមខ្សែល្បឿនលឿននាពេលបច្ចុប្បន្ន តែ WiTricity នឹងពង្រឹងបន្ថែមជុំវិញរឿងនេះ ធ្វើយ៉ាងណាឲ្យវាសាក បានរហ័សតាមដែលអាចធ្វើទៅតាមសម្រាប់ក្ដារដំបូង។

ការនាំយកមុខងារសាកថ្មឥតខ្សែមកកាន់ទីផ្សារថយន្តនេះមិនមែនជារឿងថ្មីនោះទេព្រោះគម្រោងនេះបានកើតមាន ឡើង ប៉ុន្មានឆ្នាំមកហើយ គ្រាន់តែវានៅមិនទាន់ទទួលបានជោគជ័យ 100% ក្នុងការដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារពិភពលោក។ សម្រាប់ WiTricity មកដល់ពេលនេះ គឺបានខិតជិតដល់ពេលវេលាសមស្រប ក្នុងការចេញបន្ទះសាក ថ្មឥតខ្សែស ម្រាប់ រថយន្តទំនើបហើយ ដែលក្នុងនោះមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានប្រកាសឲ្យដឹងថា ខ្លួនមានគម្រោងក្នុង ការនាំយកមុខងារសាកថ្មឥតខ្សែនេះមកប្រើប្រាស់ជាមួយរថយន្តរបស់ខ្លួនដែរដូចជា BMW, Toyota, Aptiv, Nissan, GM  ជាដើម។ល។ដូច្នេះយើងនឹងរង់ចាំមើលទីផ្សារថយន្តនាថ្ងៃអនាគតបន្ថែមទៀតថាតើនឹងមានការវិវឌ្ឍន៍ខ្លួនកម្រិតណា ទៀតព្រោះការសាកថ្មឥតខ្សែមួយនេះ នឹងជួយកាត់បន្ថយហានិភ័យច្រើន ថែមទាំងងាយស្រួលទៅដល់ម្ចាស់ រថយន្ត មិនចាំ បាច់ដោតឌុយសាកថ្ម ឬភ្លេចសាកថ្មទៀតឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15314